ព័ត៌មានជាតិ

លោកខៀវ កាញារីទ្ធ ៖ព័ត៌មានក្លែងក្លាយ នឹងក្លាយជាគ្រាប់បែកមួយ បើសិនជាយើងមិនប្រុងប្រយ័ត្ន

ភ្នំពេញ ៖ បន្ទាប់ពីសង្កេតឃើញព័ត៌មាន ក្លែងក្លាយ បានអុកឡុក នៅក្នុងសង្គមយ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ លោក ខៀវ កាញារីទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែអះអាងថា ព័ត៌មានក្លែងក្លាយនឹងក្លាយជាគ្រាប់បែកមួយ បើសិនជាយើងមិនមានការប្រុងប្រយ័ត្ននោះទេ ។ នេះបើយោងតាមការចុះផ្សាយ របស់ក្រសួងព័ត៌មាន។

ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព ស្ដីពី សារព័ត៌មានឌីជីថល និងការទប់ស្កាត់ ព័ត៌មានក្លែងក្លាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ លោក ខៀវ កាញារីទ្ធ បានថ្លែងថា នៅចុងទសវត្សរ៍ទី២០ នៅពេលដែល អ៊ីនធឺណិតកើតឡើង ទាមទារឲ្យមានចំណេះដឹងគ្រប់គ្រាន់ ដើម្បីតាមដាន ពិនិត្យធ្វើការសម្រេច ផ្សេងៗ ធ្វើជាមូលដ្ឋានត្រិះរិះពិចារណា។
លោកបន្តថាព្រោះថានៅពេលដែលអ៊ីនធឺណិតកើតឡើងព័ត៌មាន សម្បូរណ៍បែបបានប្រជែងគ្នា មានទាំងព័ត៌មានពិត ព័ត៌មានក្លែងក្លាយបង្ហោះតាមអ៊ីនធើ ណេត។

លោករដ្ឋមន្រ្តីបានអះអាងថា “ប៉ុន្តែព័ត៌មានក្លែងក្លាយវានឹងក្លាយជាគ្រាប់បែកមួយ បើសិនជាយើងមិនប្រយ័ត្ន ទេនោះ ដែលនេះជាការសំខាន់ ដែលយើងត្រូវឈ្វេងយល់អំពីព័ត៌មាន។ ដូចកាលសម័យអ៊ី មែលយើងផ្អើលដុតស្ថានទូតថៃ”។

លោកបញ្ជាក់ថាឥឡូវសម័យFacebook បានថយបន្តិចហើយ ដល់រឿង Youtube មានគេជឿច្រើនដោយសារ YouTube មានរូបជាក់ស្តែង អ្នកមិនចេះអក្សរក៏ អាចមើលបាន។
លោកបញ្ជាក់ថា ក្រសួងនឹងបើកបណ្តុះបណ្តាលផ្នែកច្បាប់ ដើម្បីមន្ត្រីព័ត៌មាន ត្រូវតែមានការយល់ដឹងអំពីអ្វីដែលនៅជុំវិញខ្លួន ដែលពិសេសការយល់ដឹងពីច្បាប់មានសារៈសំខាន់ណាស់៕ដោយ៖ធី លីថូ

Facebook Comments

To Top