ព័ត៌មានជាតិ

តុលាការខេត្តកំពង់ស្ពឺ ចេញដីកាចាប់ខ្លួន អតីតមន្រ្តីបក្សប្រឆាំង២រូប និងចាប់ម្នាក់ទៀតនៅសៀមរាប

ភ្នំពេញ ៖ តុលាការខេត្តកំពង់ស្ពឺ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩នេះ បានចេញដីកាចាប់ខ្លួន អតីតអនុប្រធានប្រតិបត្តិស្រុកបរសេដ្ឋ នៃគណបក្សសង្រ្គោះជាតិ២រូប ខណៈតុលាការខេត្តសៀមរាប ក៏បានចេញដីកា ចាប់ខ្លួនបុរសម្នាក់ទៀត ពីបទរួមគំនិតក្បត់ពាក់ព័ន្ធ ក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ តាមការដឹកនាំរបស់ទណ្ឌិត សម រង្ស៉ី ។

បុរស២នាក់នៅកំពង់ស្ពឺមាន លោក ពុយ តាក់ជាអតីតសមាជិក គណៈកម្មាធិការប្រតិបត្តិស្រុក គណបក្សសង្រ្គោះជាតិ ឃុំស្វាយរំពា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ និងលោក អ៊ុ យ៉ុន ជាអនុប្រធានប្រតិបត្តិស្រុក គណបក្សសង្រ្គោះជាតិ នៅឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ៕

Facebook Comments

To Top