អន្តរជាតិ

ចិនព្រមានក្រុមហ៊ុន Apple របស់អាមេរិក ប្រឆាំងនឹងការគាំទ្រ ដោយមិនពិចារណា ចំពោះក្រុមអ្នកតវ៉ាហុងកុង

ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ប្រទេសចិន បានចោទប្រកាន់ក្រុមហ៊ុន Apple កាលពីថ្ងៃពុធថា បានគាំទ្រក្រុមបាតុករ ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅហុងកុង ដោយព្រមានថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់សហរដ្ឋអាមេរិកមួយនេះ នឹងទទួលរងនូវផលវិបាកចំពោះការសម្រេចចិត្ត “ មិនសមហេតុផល និងមិនប្រុងប្រយ័ត្ន” នៅក្នុងយុទ្ធនាការប្រឆាំង នឹងក្រុមហ៊ុនលោកខាងលិចដទៃទៀត។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា មតិយោបល់នៅក្នុងកាសែត People’s Daily ដែលជាកាសែត របស់គណបក្សកុម្មុយនិស្ត កំពុងកាន់អំណាច បានគូសបញ្ជាក់នូវកម្មវិធីដឹកជញ្ជូន ដែលមាននៅលើ Apple’s store របស់ Apple ដែលបានចោទប្រកាន់ថា បានជួយអ្នកតវ៉ា ក្នុងការកំណត់អត្តសញ្ញាណ ប៉ូលីសនៅហុងកុង។

អត្ថបទបាននិយាយថា “ ការយល់ព្រមរបស់ Apple សំរាប់កម្មវិធីនេះពិតជាអាចជួយអ្នកធ្វើកុបកម្ម” ។ តើនេះមានន័យថាក្រុមហ៊ុន Apple មានបំណងធ្វើជាអ្នកសមគំនិតជាមួយកុបកម្មឬ? បន្ទាប់មកអត្ថបទបានរំលឹកថា៖“ កម្មវិធីផែនទីគ្រាន់តែជាស្ថានការណ៍ទាំងមូល” ។

អត្ថបទបានចោទប្រកាន់ថា បទចំរៀងមួយដែលតស៊ូមតិ “ឯករាជ្យភាពហុងកុង” បានបង្ហាញខ្លួននៅលើ “Apple Music Store” នៅភាគខាងត្បូងទីក្រុងចិន បន្ទាប់មកបានចេញការព្រមានយ៉ាងខ្លាំង។

អត្ថបទនោះបន្ថែមថា គ្មាននរណាម្នាក់ចង់អូស Apple ទៅក្នុងភាពវឹកវរដែលកំពុងកើតមាននៅហុងកុងនោះទេ។ ប៉ុន្តែប្រជាជនមានហេតុផលដើម្បីសន្មតថា Apple កំពុងតែលាយបញ្ចូលជំនួញជាមួយនយោបាយហើយ ថែមទាំងធ្វើខុសច្បាប់ទៀតផង៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top