សន្តិសុខ និង សង្គម

ថ្នាំញៀន៨៣កញ្ចប់ និងជនសង្ស័យ ៤នាក់ ត្រូវ អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូន ទៅតុលាការ!

ភ្នំពេញៈ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវ បទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០៤នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន រួមនឹងក្រាមពណ៌សថ្លា ៨៣កញ្ចប់ (ស្មើ២០.១៨ក្រាម)។

១/ ឈ្មោះ ជា សុខ ភេទប្រុស អាយុ ២៩ឆ្នាំ
២/ ឈ្មោះ កែវ រ៉ាត់ ភេទប្រុស អាយុ ១៨ឆ្នាំ
៣/ ឈ្មោះ ឡូញ ចិន្តា ភេទប្រុស អាយុ ៤៨ឆ្នាំ
៤/ ឈ្មោះ គង់ សាយលីដា ភេទស្រី អាយុ ៣៧ឆ្នាំ

ជនសង្ស័យទាំង ០៤នាក់នេះ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាន កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១១:១០នាទី នៅចំណុច បន្ទប់ជួលគ្មានលេខ និងផ្ទះលេខ៦០ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

Facebook Comments

To Top