អន្តរជាតិ

យន្តហោះ យោធាអាមេរិក F-16 ធ្លាក់នៅអាល្លឹម៉ង់ ពីឡុតកំពុង ត្រូវបានគេសង្គ្រោះ

បរទេស: DailyMail ចេញផ្សាយនៅថ្ងៃពុធទី៩ ខែតុលានេះ បានឲ្យដឹងថា យន្ដហោះចម្បាំងប្រភេទ F-16 របស់យោធាអាមេរិក បានធ្លាក់នៅភាគខាងលិច ប្រទេសអាល្លឺម៉ង់ ដោយអ្នកបើកយន្ដហោះចុចកៅអី សុវត្ថិភាព មុនពេល ដែលយន្ដហោះបុកទៅនឹងដី ។

ក្រុមមន្រ្តីបាននិយាយថា យន្តហោះនេះបានធ្លាក់ នៅក្នុងព្រៃមួយ នៅក្នុងតំបន់ Zemmer អំឡុងពេលបេសកកម្មហ្វឹកហ្វឺន ដែលយន្តហោះនឹងត្រូវហោះហើរ រវាងទីក្រុងTrier និងមូលដ្ឋានអាកាស Spangdahlem របស់កងទ័ពអាកាសសហរដ្ឋអាមេរិក ។

អ្នកនាំពាក្យរបស់មូលដ្ឋានទ័ពលោកស្រី Angela Watsonបានបញ្ជាក់ថា យន្ដហោះបានធ្លាក់ នៅម៉ោងប្រហែល ៣ រសៀលម៉ោងក្នុងស្រុក កាលពីថ្ងៃអង្គារហើយអ្នកបើកយន្ដហោះ ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយមានរបួសស្រាលមានសុវត្ថិភាព ។ នាងមិនបានផ្តល់ព័ត៌មានលម្អិតភ្លាមៗ អំពីមូលហេតុ នៃការធ្លាក់យន្តហោះនេះទេ៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top