ព័ត៌មានជាតិ

រដ្ឋលេខាធិការ ក្រសួងសាធារណការថា ការប្រែប្រួលអាកាសធាតុ ធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ

ភ្នំពេញ ៖ លោកស្រី ម៉ម រមនា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងអះអាងថា ការប្រែប្រួលអាកាសធាតុ ជាបញ្ហាអន្តរវិស័យ ដែលមានផលប៉ះពាល់ តាមរយៈការធ្វើឲ្យខូចខាត ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ជាដើម។

ក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ការសិក្សា និងការវិភាគលើផលចំណេញខាត (CBA) ខាងផ្នែកសេដ្ឋកិច្ច នៃការបញ្ជ្រាបការងារ បម្រែបម្រួលអាកាសធាតុ ទៅក្នុងគម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ លោកស្រី ម៉ម រមនា បានថ្លែងឲ្យដឹងថា ជាក់ស្ដែង ទឹកជំនន់បានធ្វើឲ្យប៉ះពាល់ ដល់ខេត្តមួយចំនួន ដូចជា ខេត្តព្រះសីហនុ កំពត ពោធិ៍សាត់ ស្ទឹងត្រែង រតនគិរី ដែលបណ្ដាលឲ្យផ្លូវ ស្ពាន ទទួលរងការខូចខាត និងផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន។

លោកស្រីមានប្រសាសន៍ថា “ការប្រែប្រួលអាកាសធាតុ ជាបញ្ហាអន្តរវិស័យ ហើយវិស័យសាធារណការ និងដឹកជញ្ជូន ជាវិស័យមួយ ដែលទទួលរងផលប៉ះពាល់ តាមរយៈការខូចខាត ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ដែលរាជរដ្ឋាភិបាលត្រូវចំណាយថវិកាជាតិ ថវិកាជំនួយ និងកម្ចីពីអន្តរជាតិ ដើម្បីធ្វើការជួសជុលស្ដារឡើងវិញ”៕ ដោយ៖ អេង ប៊ូឆេង

Facebook Comments

To Top