នយោបាយ

តុលាការចាប់ខ្លួន អតីតចៅសង្កាត់២រូប របស់គណបក្ស សង្រ្គោះជាតិ ពាក់ព័ន្ធអំពើក្បត់ជាតិ

ភ្នំពេញ ៖ ដូចអ្វីដែលជាការប្រកាស របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាចាប់ខ្លួន អតីតចៅសង្កាត់រង របស់គណបក្សសង្រ្គោះជាតិ២រូប ថែមទៀតកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ពាក់ព័ន្ធអំពើក្បត់ជាមួយ លោក សម រង្ស៊ី ។

អតីតចៅសង្កាត់ទាំង២រូបនោះមាន លោកស្រី ទិត្យសូផាត ជាក្រុមប្រឹក្សាសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ភ្នំពេញ ដែលជាចៅសង្កាត់រងទី១ របស់អតីតគណបក្សសង្គ្រោះជាតិ និងលោក ឃិន សុខហៀង អតីតចៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

សម្តេចតេជោបានប្រកាសថា អាជ្ញាធរមានសមត្ថកិច្ចនៅតាមមូលដ្ឋាន ត្រូវតែបន្តសកម្មភាពចាប់ខ្លួន អ្នកដែលគាំទ្រអំពើក្បត់ជាតិ លោក សម រង្ស៊ី ដែលរៀបចំគម្រោងធ្វើរដ្ឋប្រហារ ទំលាក់រាជរដ្ឋាភិបាលស្របច្បាប់ ៕

Facebook Comments

To Top