អន្តរជាតិ

បក្សកុម្មុយនីស្តរបស់រុស្ស៊ី អំពាវនាវឱ្យឃុំខ្លួន អតីតអភិបាលរដ្ឋ កាលីហ្វ័រញ៉ា លោក Arnold Schwarzenegger

បរទេស៖ លោក Arnold Schwarzenegger អ្នកលេងកាយវប្បកម្ម ជាតារាសំដែង និងជាអ្នកនយោបាយ ដ៏ល្បីល្បាញឈ្មោះផងនោះ បានធ្វើដំណើរមកដល់ប្រទេសរុស្ស៊ី ដើម្បីចូលរួមក្នុងវេទិកា Synergy Global ក្នុងទីក្រុង St. Petersburg។ ជាមួយគ្នានោះដែរ គណបក្សកុម្មុយនិស្តរបស់រុស្ស៊ី បានជំរុញឱ្យគណៈកម្មាធិការ ស៊ើបអង្កេតនៃប្រទេសរុស្ស៊ី បើកការស៊ើបអង្កេតរឿងក្តី ព្រហ្មទណ្ឌប្រឆាំងនឹង អតីតអភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Arnold Schwarzenegger ដើម្បីឆ្លើយតបនឹងការឃុំខ្លួន និងសាកសួរ ចំពោះសមាជិកសភារុស្ស៊ី លោក Inga Yumasheva ដោយ FBI នៅញូវយ៉ក។

យោងតាមគណបក្សនេះ គឺថា រដ្ឋាភិបាលក្រុងមូស្គូ គួរតែឃុំឃាំងតារាសម្តែងរូបនេះ ដើម្បីបញ្ឈប់សហរដ្ឋអាមេរិក ពីការធ្វើឱ្យរស់ឡើងវិញនូវ “វិធីសាស្រ្តនៃសង្គ្រាមត្រជាក់ ដ៏កខ្វក់” ។

សូមជម្រាបថា ហេតុនាំឱ្យមានការអំពាវនាវ ឱ្យឃុំខ្លួនអតីតអភិបាលរដ្ឋកាលីហ្វ័រញ៉ា នេះដែរ គឺបន្ទាប់ពីលោកស្រី Yumasheva ដែលជាសមាជិកនៃរដ្ឋឌូម៉ា របស់រុស្ស៊ី ត្រូវបានចាប់ខ្លួនដោយ FBI នៅពេលដែលលោកស្រី កំពុងធ្វើដំណើរទៅកាន់វេទិកាសន្ទនា Fort Ross Dialogue។ យោងតាមប្រេសិតរុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov គឺមន្ត្រីអាមេរិក បានសួរលោកស្រី Yumasheva នូវសំណួរដែលមិនអាចយល់បាន និងមិនអាចទទួលយកបាន អស់រយៈពេលមួយម៉ោង ហើយបន្ទាប់មកបានស្នើ ឱ្យនាំលោកស្រី ទៅហាងកាហ្វេក្បែរនោះ ដើម្បី“ ការសន្ទនាក្រៅផ្លូវការ” ៕ ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top