ព័ត៌មានជាតិ

យុវសិស្សស្រីនិទ្ទេស A ម្នាក់ប្រញាប់ត្រឡប់ទៅវិញ ដើម្បីបូជាសពឪពុក នៅស្រុកកំណើត

ភ្នំពេញ៖ ជាការសោកស្ដាយមួយ ចំពោះយុវសិស្សស្រីនិទ្ទេសA ម្នាក់ក្នុងចំណោម ៤៤៣នាក់ នៅក្នុងឱកាសមកចូលរួម ទទួលរង្វាន់លើកទឹកចិត្ត ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា បែរជាជួបរឿងអកុសល ត្រូវប្រញាប់ត្រឡបប់ទៅវិញ ដើម្បីបូជាសពឪពុកនៅស្រុកកំណើត ។

ក្នុងងពិធីសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្ស ដែលបានប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលទទួលបាននិទ្ទេស (A)ចំនួន ៤៤៣នាក់ នៅព្រឹកថ្ងៃទី៧ តុលានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងថា បំណងធំរបស់ឪពុករបស់យុវសិស្សនោះ គឺចង់ឱ្យកូនស្រីបានជួប និងថតរូបអនុស្សាវរីយ៍ ជាមួយសម្តេច តែគួរឱ្យសោក ស្តាយបំផុត គាត់មិនបានមើលឃើញ រូបថតនោះទេ។

ក្នុងឱកាសនោះផងដែរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចូលរួមរំលែកទុក្ខជាមួយ ក្រុមគ្រួសារក្មួយស្រីពីចំងាយ និងចូលបុណ្យចំនួន ៥លានរៀលផងដែរ ៕

ដោយ៖ បាន ធារ៉ូ

Facebook Comments

To Top