ព័ត៌មានជាតិ

ព្រះមហាក្សត្រ៖រដ្ឋសភានិងរាជរដ្ឋាភិបាល កសាងគោលនយោបាយ និងច្បាប់រដ្ឋបានល្អត្រឹមត្រូវ (វីដេអូ)


ភ្នំពេញ៖ក្រៅពីកោតសរសើរចំពោះ រដ្ឋសភានិងរាជរដ្ឋាភិបាលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានមានព្រះរាជបន្ទួលថារដ្ឋសភានិង រាជរដ្ឋាភិបាល បានសហការគ្នា កសាងគោលនយោបាយ និងច្បាប់រដ្ឋបានល្អត្រឹមត្រូវ ធ្វើឲ្យប្រទេស កម្ពុជា និងប្រជាពលរដ្ឋទទួលបានអត្ថ ប្រយោជន៍ ដ៏មានសក្តានុពល។

យោងតាមព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសការបើកបវេសនកាល នៃរដ្ឋសភា សម័យប្រជុំ រដ្ឋសភាលើកទី៣នីតិកាលទី៦ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ ២០១៩ ដែលអានដោយសម្តេច ហេងសំរិន ប្រធានរដ្ឋសភាបានឲ្យដឹងថា “ខ្ញុំព្រះករុណា ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមចូលរួមអបអរសាទរពិធីបើកបវេសនកាលរដ្ឋសភា ដែលប្រារព្ធឡើងក្នុងសម័យប្រជុំ រដ្ឋសភាលើកទី៣ នីតិកាលទី៦ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ នេះ” ។

ក្នុងព្រះរាជសារបានបញ្ជាក់ថា៖ «ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំបានសម្គាល់ឃើញថា រយៈកាលកន្លងមកនេះ រដ្ឋសភា និងរាជរដ្ឋាភិបាល បានសហការរួមគ្នាយ៉ាងយកចិត្តទុកដាក់ ក្នុងសកម្មភាពជាចម្បង ដើម្បី ថែរក្សានូវស្ថិរភាព សន្តិសុខ ជូនប្រជាពលរដ្ឋរស់នៅ ប្រកបដោយភាពសុខដុមរមនា។ រដ្ឋសភា និងរាជរដ្ឋាភិបាល បានកសាងគោលនយោបាយ និងច្បាប់រដ្ឋបានល្អត្រឹមត្រូវ ធ្វើឲ្យប្រទេសកម្ពុជា និងប្រជាពលរដ្ឋទទួលបានអត្ថ ប្រយោជន៍ដ៏មា នសក្តានុពលធំបំផុត សម្រាប់កំណើន
សេដ្ឋកិច្ច និងការអភិវឌ្ឍន៍សង្គមរបស់យើង “។

ព្រះអង្គបានមានព្រះរាជបន្ទូលទៀតថាក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងមកនេះ កម្ពុជាសម្រេចបាននូវជោគជ័យយ៉ាងត្រចះត្រចង់ ។ មូលដ្ឋានគ្រឹះនៃជោគជ័យទាំងនេះ គឺជាការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់រដ្ឋសភា និងរាជរដ្ឋាភិបាល ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចតាមរយៈការអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយ ច្បាប់ និងយុទ្ធសាស្ត្រនានា ដោយបានផ្តល់អាទិភាពដល់ការវិនិយោគ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យសុខាភិបាល
និងវិស័យអប់រំ ។ល។

ព្រះអង្គគូសបញ្ជាក់ថា «ការខិតខំប្រឹងប្រែងរបស់ សម្តេច ឯកឧត្តម លោកជំទាវ និងសមាជិក សមាជិកា នៃរដ្ឋសភាទាំងអស់គឺជាសកម្មភាព ដ៏ឧត្តុង្គឧត្តម ក្នុងការតាមដាននូ វសុខទុក្ខ ទទួលយកនូវរាល់បញ្ហាកង្វល់ និងបញ្ហាប្រឈម នានារបស់ប្រជា ពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីរួមគ្នាដោះស្រាយទៅតាមស្ថានការណ៍ជាក់ស្តែង ដោយយកចិត្តទុកដាក់ខ្ពស់ »។

តាមរយៈព្រះរាជសារព្រះមហាក្សត្របាន គូសបញ្ជាក់យ៉ាងដូច្នេះទៀតថា៖ «ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមកោតសរសើរ យ៉ាងកក់ក្តៅ ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំរាជរដ្ឋាភិបាល ប្រកបដោយគតិបណ្ឌិត និងសក្តានុពល ដែលបានបំពេញការងារអស់ពីកម្លាំងកាយចិត្តពុំគិត ពីការនឿយហត់» ៕ដោយ៖ ស សំណាង

Facebook Comments

To Top