Uncategorized

លិខិតមិត្តអ្នកអាន៖  ” បុណ្យភ្ជុំបិណ្ឌ២០១៩ បង្ហាញថា ពលរដ្ឋខ្មែររីករាយ សាទរគាំទ្រ សន្តិភាព និងជាបណ្តាសារ ចំពោះទណ្ឌិត សម រង្ស៊ី! “

ពិធីបុណ្យភ្ជុំបិណ្ឌ ដែលទើបតែចប់ទៅនេះគឺជា វិញ្ញាសារដ៏សំខាន់និង ជាក់ស្តែងបំផុតមួយ ទៀត សម្រាប់វាស់ស្ទង់ទឹកចិត្ត សប្បាយរីករាយប្រកបដោយ អំណរសាទរយ៉ាងក្រៃលែងរបស់ប្រជាពលរដ្ឋខ្មែរ ចំពោះសមិទ្ធផលដែលពួកគេ ទទួលបាន។

នៅតាមទីរមណីយដ្ឋានទាំងឡាយ ទាំងតូចទាំងធំ ទាំងចាស់ ទាំងថ្មី សុទ្ធតែមានមនុស្សទៅកម្សាន្តសប្បាយ យ៉ាងច្រើនកុះករ។ អ្នកខ្លះអង្គុយហូប អាហារជាលក្ខណៈគ្រួសារតាមតូប ប្របមាត់ទឹក អ្នកខ្លះអង្គុយដំកង់ក្រោមម្លប់ឈើ អ្នកខ្លះហែលទឹកលេង អ្នកខ្លះដើរមើលប្រាង្គប្រាសាទ អ្នកខ្លះជក់ចិត្តជាមួយព្រៃព្រឹក្សា ខណៈដែលអ្នកខ្លះទៀតដែលមិន សូវចូលចិត្តទីដែលមានមនុស្សច្រើន ក៏ជួបជុំបងប្អូន មិត្តភ័ក្តិនៅ នឹងផ្ទះតែម្តង។ ក៏មានមនុស្សជា ច្រើនដែរដែលជក់ចិត្តដិត អារម្មណ៍ជាមួយទិដ្ឋភាពស្រុក ស្រែចំការដ៏ស្រស់ស្អាតនារដូវវស្សា។

អ្វីជាការកត់សម្គាល់ គឺឆ្នាំនេះ ពិធីបុណ្យភ្ជុំបិណ្ឌមានសភាព អ៊ូអរខ្លាំងជាងឆ្នាំមុនៗ។ ជាក់ស្តែង នៅតាមទីរមណីយដ្ឋានទាំងឡាយ ការកកស្ទះចរាចរណ៍កើតមានគ្រប់ទិសទី។ គេត្រូវប្រើពេលច្រើនម៉ោង ទម្រាំចូលដល់គោលដៅ។ នៅតាមច្រកចេញចូលរាជធានី មានការកកស្ទះយ៉ាងខ្លាំងបន្តកន្ទុយរាប់សិប គីឡូម៉ែត្រទាំងនៅមុនថ្ងៃភ្ជុំ និងក្រោយបញ្ចប់បុណ្យភ្ជុំដែល មនុស្សម្នានាំគ្នាចេញពីក្រុងនិង សម្រុកត្រឡប់ចូលក្រុងវិញ។ នៅតាមទីជនបទឯណោះវិញ ការជួបជុំមានសភាពកាន់តែអធិកអធមដោយគេលឺសូរតែសំឡេង ស្រែកច្រៀងហោកញ្ចៀវយ៉ាងកងរំពង ពីផ្ទះមួយទៅផ្ទះមួយ និងពីភូមិមួយទៅភូមិមួយទៀត រហូត ដល់អ្នកខ្លះលាន់មាត់ថា «ភូមិខ្ញុំឥឡូវសម្បូរ តារាចម្រៀងណាស់» ពីព្រោះតែម្នាក់ៗ សុទ្ធតែចេះច្រៀងខារ៉ាអូខេសឹងគ្រប់ៗគ្នា។ ជាមួយបច្ចេកវិទ្យាថ្មី និងទំនើបហើយឧបករណ៍កាន់តែ ទាន់សម័យនិងតម្លៃសមរម្យគួបផ្សំជាមួយកម្រិត ជីវភាពរបស់ពលរដ្ឋកាន់តែ ធូរធារជាងមុន ឧបករណ៍ច្រៀងខារ៉ាអូខេមួយឈុត អាចដាក់តាមខ្លួនបានយ៉ាងស្រួល និងអាចច្រៀងបាននៅគ្រប់ទិសទីដោយប្រើត្រឹមស្មាតហ្វូន និងធុងបាសតូចមួយប៉ុណ្ណោះ។ តើអ្នកណាខ្លះធ្លាប់បានឃើញស្ថានភាព បែប នេះនៅកម្ពុជាកាលពីមុន? ប្រាកដជាគ្មានឡើយ។

អ្វីជាការកត់សម្គាល់ម្យ៉ាងទៀត បើទោះបីជាការកកស្ទះចរាចរណ៍ មានរយៈពេលយូរ ហើយកន្លែងខ្លះមាន ផ្លូវលិចទឹក ដោយសារជំនន់ទឹកភ្លៀង កន្លែងខ្លះផ្លូវខូចដោយគ្រោះធម្មជាតិ ឬ ផ្លូវកំពុងសាងសង់ ប៉ុន្តែ អ្នកធ្វើដំណើរម្នាក់ៗនៅតែបង្ហាញស្នាមញញឹមនិងការអត់ធ្មត់ដោយមិន បណ្តោយឲ្យបញ្ហាតិចតួចទាំង នោះមករារាំងការសប្បាយរបស់ខ្លួនឡើយ។ រីឯការបើកបរទៀត សោតក៏កាន់តែមានសណ្តាប់ធ្នាប់ ជាងមុនដែរពោលគឺ អ្នកបើក បរកាន់តែច្រើនសុខចិត្តតម្រង់ជួរ តាមគន្លងផ្លូវរបស់ខ្លួនដោយមិន សូវជាមានអ្នក បំពានលើគន្លងផ្លូវម្ខាងទៀតច្រើន ដូចកាលពី មុនដែរ។
ទិដ្ឋភាពទាំងនេះពិតជាសបញ្ជាក់ ឲ្យឃើញថា ប្រទេសកម្ពុជាកាន់តែ ក្លាយជាទីកន្លែងដ៏សុខសាន្តសម្រាប់ ពលរដ្ឋរបស់ខ្លួនពីមួយឆ្នាំ ទៅមួយឆ្នាំ។ មិនត្រឹមតែមាន
ជីវភាព កើនឡើង មានយានយន្ត ល្អ និងច្រើនជាងមុន ឬក៏មានហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរជាងមុននោះឡើយ ប៉ុន្តែ ការបណ្តុះស្មារតីគោរពច្បាប់ និងចេះអត់ឱនឲ្យគ្នាក៏កាន់តែរីកចម្រើន ជាងមុនគួរឲ្យកត់សម្គាល់ដែរ។

សំឡេងព្រះធម៌ចេញពីទីវត្តអារាម, សំឡេងចម្រៀងបុណ្យភ្ជុំបិណ្ឌ ចេញពីវិទ្យុ ទូរទស្សន៍ ពីទូរស័ព្ទដៃ ឬពីរថយន្ត បានលាន់លឺរងំគួរជាទី មនោរម្យ។ នេះមិនទាន់រាប់ពលរដ្ឋខ្មែរជាច្រើនទៀត ដែលចេញទៅកម្សាន្តនៅក្រៅប្រទេស ផងនោះទេ។ ក៏មានដែរអ្នកដែលធ្លាប់ចេញទៅកម្សាន្តក្រៅប្រទេស ញឹកញាប់ខ្លះបានអះអាងថា ពួកគេបែរមកជក់ចិត្ត នឹងទិដ្ឋភាពប្លែកៗនៅស្រុកស្រែ តំបន់ភ្នំ ឬក៏ទីរមណីយដ្ឋានក្នុងស្រុកវិញពីព្រោះការចាកចេញទៅស្រុកក្រៅ ក៏ហាក់គ្មានអ្វីប្លែកជាងស្រុកខ្មែរប៉ុន្មានឡើយ។

ក្តីសប្បាយរីករាយដែលបង្កប់ ដោយជំនឿចិត្តយ៉ាងរឹងមាំលើ សន្តិភាពនិងការអភិវឌ្ឍន៍ប្រទេសក៏ដូចជា ការរីកចម្រើន នៃជីវភាពគ្រួសារបានបង្ហាញ យ៉ាងច្បាស់នៅលើផ្ទៃមុខរបស់ពលរដ្ឋខ្មែរ គ្រប់ៗគ្នាក្នុងឪកាស បុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៩នេះ។
តើមានពលរដ្ឋខ្មែររូបណាដែល ប្រាថ្នាចង់ឃើញពិធីបុណ្យភ្ជុំ បិណ្ឌ បុណ្យចូលឆ្នាំ បុណ្យ
ឯករាជជាតិ ឬបុណ្យអុំទូកប្រែ ក្លាយជាវឹកវរ ហិង្សា ចលាចល បង្ហូរឈាមទៅតាមផែនការរដ្ឋប្រហាររបស់ក្រុមអ្នកនយោបាយ ជ្រុលនិយមមួយក្តាប់តូចនោះ? ចម្លើយប្រាកដជាគ្មានឡើយ។ ខុសពីប្រជាពលរដ្ឋខ្មែរទូទាំង នគរដែលកំពុងត្រេកអរសាទរ និងគាំទ្រសន្តិភាព និងភាពសុខ សាន្តដែលពួកគេទទួលបានផល គ្រប់ៗគ្នា មានក្រុមនយោបាយវង្វេងជាតិ មួយក្រុមដឹកនាំដោយលោក សម រង្ស៊ីបែរជាមិនស្គាល់បុណ្យបាប ហើយបានប្រើ ប្រាស់ឱកាសបុណ្យប្រពៃណី សាសនាដ៏សប្បាយរីករាយជ្រះថ្លានេះដើម្បីញុះញង់ បំបែក បំបាក់ជាតិតាមផែនការ រដ្ឋប្រហារដ៏ខ្មៅងងឹតរបស់ខ្លួន ដោយឥតអៀនខ្មាសនិង មិនខ្លាចចុះនរកឡើយ។ ទោះជាយ៉ាងណា ផែនការរដ្ឋប្រហារទាំងទទឹងទិសនេះគឺពិត ជាមិនទទួល បាននូវការចាប់អារម្មណ៍ ពីពលរដ្ឋខ្មែរនោះដែរព្រោះលើការជាក់ស្តែង ទិដ្ឋភាពនៃពិធីបុណ្យភ្ជុំបិណ្ឌដូចបានរៀប រាប់ខាងដើម នេះ ពិតជាបានបញ្ជាក់ឲ្យឃើញថា ពលរដ្ឋខ្មែរទូទាំងនគរ នៅតែបន្តអោយតំលៃខ្ពស់បំផុតនិងនៅតែឈរខាងសន្តិភាពដើម្បីរក្សាការពារនូវភាព សុខសាន្តនិងការអភិវឌ្ឍន៍សង្គមគ្រួសារ របស់គេមិនឲ្យបាត់បង់ទៅវីញឡើយ។ នេះជាភស្តុតាង និងសញ្ញាប្រាកដប្រជាដែលចង្អុល បង្ហាញនូវបរាជ័យយ៉ាងជូរចត់ មួយទៀតរបស់ក្រុមអ្នក នយោបាយដែលកំពុង អនុវត្តផែនការរដ្ឋប្រហារផ្តួល រំលំរបបរាជានិយម និងរដ្ឋាភិបាល ក្រុងភ្នំពេញ។ ខ្ញុំយល់ថា លោកសម រង្ស៊ី និងគូកនគាត់គួរតែភ្លឺភ្នែកហើយចំពោះការបរាជ័យជាបន្តបន្ទាប់ ដែលខ្លួនប៉ុនប៉ងធ្វើក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ។

បរាជ័យធំបំផុតទី១គឺ ភាពស្ងៀមស្ងាត់របស់ពលរដ្ឋខ្មែរនៅ ពេលដែលតុលាការកំពូលសម្រេចរំលាយគណបក្ស ប្រឆាំងកាលពីថ្ងៃទី ១៦ វិច្ឆិកា ឆ្នាំ ២០១៧។ ការស្ងប់ស្ងៀមនេះពិតជាបានបញ្ជាក់ថា ពួកគេយល់ច្បាស់អំពីគ្រោះថ្នាក់នៃ នយោបាយបម្រើបរទេស យកបរទេសធ្វើចៅហ្វាយ ហើយបែរមកចង់បំផ្លាញសេចក្តីសុខ របស់ជាតិខ្លួនឯងដោយយកពល រដ្ឋខ្លួនធ្វើជាឈ្នាន់ទៅវិញ។ ហេតុនេះហើយបានជាពលរដ្ឋទូទាំងប្រទេសរាប់បញ្ចូលទាំងសកម្មជន និងអ្នកជឿលើ បក្សប្រឆាំងងាកមកគាំទ្រសាលដីការរបស់តុលាការកំពូល ហើយគ្មានអ្នកណាអើពើនឹងការរំលាយចោលបក្សនយោបាយដែលគេយល់ថា ជាអាយ៉ងបរទេសនេះឡើយ។

បរាជ័យធំទី២របស់ទណ្ឌិត សម រង្ស៊ី គឺការប្រកាសធ្វើយុទ្ធនាការ «ដេកផ្ទះឈ្នះស្អាត»នៅពេលបោះឆ្នោតកាលពីថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨។ មានពលរដ្ឋខ្មែរដែល មានសិទ្ធិបោះឆ្នោតដល់ទៅជាង ៨៣% បាននាំគ្នាចេញទៅបោះឆ្នោត និងបានផ្តល់ជ័យជំនៈភ្លូក ទឹកភ្លូកដីដល់គណបក្សដែល ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាអ្នកឈរយ៉ាង រឹងមាំក្នុងការការពារសន្តិភាព និងភាពសុខសាន្តរបស់ពលរដ្ឋ។

បរាជ័យធំទី៣របស់ទណ្ឌិត សម រង្ស៊ី គឺផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល តាមរយៈការញុះញង់ឲ្យពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធងើបបះបោរប្រឆាំងរដ្ឋាភិបាល។ ប៉ុន្តែ ផែនការបោកប្រាស់ ដោយប្រើប្រាស់ពលរដ្ឋឲ្យស្លាប់ ជំនួសខ្លួនពិតជា បានជួបបរាជ័យជាថ្មី។ ម្តងនេះគឺជាបរាជ័យចុងក្រោយដែលនឹងឈានទៅរកភាពសាបសូន្យទាំងស្រុងនៃចលនានយោបាយឧទ្ទាមក្រៅច្បាប់នៅកម្ពុជា។ ទាំងពលរដ្ឋខ្មែរ ទាំងអង្គការសង្គម ស៊ីវិល ទាំងសហគមន៍អន្តរជាតិ និងពិសេសអង្គការសហប្រជាជាតិតាមរយៈសំឡេងរបស់លោកស្រី រ៉ូណាស្មីត  អ្នករាយការណ៍ពិសេស
អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដែលបានថ្លែងប្រាប់អង្គការសហប្រជាជាតិជាឧឡារឹកថា លោកស្រីមិនគាំទ្រនយោបាយ ញុះញង់ធ្វើរដ្ឋប្រហាររបស់ ទណ្ឌិត សម រង្ស៊ី ឡើយពីព្រោះជានយោបាយ មិនសមស្រប និងមិនមែនជាដំណោះស្រាយឡើយ។

ដូច្នេះ កត្តាបរាជ័យទាំងអស់នេះបូករួម នឹងការចូលរួមរបស់ប្រជាពលរដ្ធ ទូទាំងប្រទេសអបអរសាទរ សប្បសយក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៩នេះគឺ ពិតជាបណ្តាសារចំពោះលោកសម រង្ស៊ី និងគូកនយ៉ាងពិត ប្រាកដ៕ ដោយ : អ្នកតាមដាននយោបាយតុកាហ្វេ

Facebook Comments

To Top