អន្តរជាតិ

មូលនិធិរូបិយវត្ថុ អន្ដរជាតិ ទទួលប្រាក់យន់ ចូលទៅក្នុងកញ្ចប់ រូបិយប័ណ្ណបរទេសរបស់ខ្លួន

បរទេស៖ មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF ) បានបើកភ្លើងបៃតង ក្នុងការទទួលយកជាផ្លូវការនូវរូបិយប័ណ្ណយន់ របស់ប្រទេសចិន ចូលទៅក្នុងកញ្ចប់ រូបិយប័ណ្ណបរទេសរបស់ខ្លួន ។ យោងតាមទីភ្នាក់ងារ ព័ត៌មានរ៉យទ័រ បានឲ្យដឹងថា ការផ្លាស់ប្តូរនេះបានបើកផ្លូវឱ្យ IMF ដាក់ប្រាក់យន់ ក្នុងការប្រឈមមុខ ចំពោះអ្វីដែលគេដឹងថា ឲ្យស្មើនឹងប្រាក់ដុល្លារអាមេរិក។ នេះគឺជាការវិវត្តន៍ចុងក្រោយ បង្អស់នៅក្នុងការអភិវឌ្ឍជាសកល ដែលគំរាមកំហែង លុបបំបាត់ដុល្លារអាមេរិក ជារូបិយប័ណ្ណបម្រុងរបស់ពិភពលោក។

អ្នកជំនាញព្យាករណ៍ថាការ ប្រកាសនេះនឹងធ្វើឱ្យមានការផ្ទេរ ទ្រព្យសម្បត្តិយ៉ាងជ្រាលជ្រៅបំផុតនៅក្នុងជីវិត របស់យើង។ ដូច្នេះប្រសិនបើអ្នកចង់ ការពារការសន្សំ និងប្រាក់ចូលនិវត្តន៍ របស់អ្នក នោះជាការប្រសើរ អ្នកនឹងដកប្រាក់ដុល្លារអាេមរិក ហើយដាក់ចូលទៅក្នុងលំដាប់ នៃក្រុមហិរញ្ញវត្ថុដែលកើនឡើង ដោយសារតែការដួលរលំនៃរូបិយប័ណ្ណ។

IMF មានអំណាចកំពូល

មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) គឺជាអង្គការមួយក្នុងចំណោមអង្គការដែលប្រយ័ត្នប្រយែង និងមានឥទ្ធិពលបំផុតនៅក្នុងពិភពលោក។ ពួកគេតាមដានសុខភាពហិរញ្ញវត្ថុរបស់ប្រទេសជាង ១៨៥ប្រទេស។ ពួកគេបង្កើតច្បាប់រូបិយវត្ថុពិភពលោក និងផ្តល់ជំនួយសង្គ្រោះដើម្បីជួយដល់ប្រទេសជាតិដែលក្ស័យធន។ អ្នកខ្លះកំពុងព្រមានថា រាល់ការផ្លាស់ប្តូរដោយ IMF ដើម្បីជំនួសប្រាក់ដុល្លារអាមេរិក ហើយលើកតម្កើងប្រាក់យ័នរបស់ចិននោះ គឺអាចជាមហន្តរាយចំពោះការវិនិយោគរបស់អាមេរិក។

បច្ចុប្បន្ននេះ មូលនិធិរូបិយវត្ថុអន្ដរជាតិ បានធ្វើការផ្លាស់ប្តូរជាលើកដំបូង។ យោងតាមកាសែត The Wall Street Journal បានឱ្យដឹងថា មូលនិធិរូបិយវត្ថុអន្ដរជាតិបានបើកភ្លើងបៃតងក្នុងការទទួលយកជាផ្លូវការនូវរូបិយប័ណ្ណយ័នរបស់ប្រទេសចិន ទៅក្នុងកញ្ចប់រូបិយប័ណ្ណបរទេសរបស់ IMF ។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលIMF បានពង្រីកចំនួនរូបិយប័ណ្ណនៅក្នុងកញ្ចប់ប្តូរប្រាក់បរទេស។ នេះមាន ន័យថា រូបិយប័ណ្ណចិននឹងក្លាយទៅជាជម្រើសពិភពលោកដែលអាចសម្រេចបានទៅជាដុល្លារអាមេរិក៕

Facebook Comments

To Top