Uncategorized

ក្រុមហ៊ុន អេជីឡូតូ ធ្វើបុណ្យកាន់បិណ្ឌ និងចែកអំណោយមនុស្សធម៌ ដល់កុមារកំព្រា នៅតំបន់ដាច់ស្រយាល

ភ្នំពេញ៖ដើម្បីជាការអបអរសាទរ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ និងដើម្បីផ្សាភ្ជាប់ទៅនឹង វប្បធម៌ចែករំលែក របស់ប្រជាជនខ្មែរក្រុមហ៊ុន អេជីឡូតូ ដែលមានការចូលរួម ពីថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ផ្នែករបស់ក្រុមហ៊ុន បានធ្វើពិធីបុណ្យកាន់បិណ្ឌ ដោយបាននាំយកទ័យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្ដព្រៃជុំ ស្ថិតក្នុងខេត្តកំពង់ស្ពឺ។

គួរបញ្ជាក់ថា វត្ដព្រៃជុំនេះ មិនសូវជាមានពុទ្ធបរិស័ទពីទីក្រុង ឬតំបន់ឆ្ងាយៗបានទៅដល់នោះទេ ដោយសារតែស្ថានភាពផ្លូវធ្វើដំណើរមានការលំបាកខ្លាំង ជាពិសេសនៅក្នុងខែវស្សាតែម្ដង។ ដោយទីអារាមនេះស្ថិតនៅទីដាច់ស្រយាល និងមិនសូវមានពុទ្ធបរិស័ទពីតំបន់ផ្សេងទៅដល់ ព្រះសង្ឃ លោកអាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្ដព្រៃជុំទាំងអស់មានសេចក្ដីត្រេកអរ រីករាយក្រៃលែងពេលមានវត្ដមានពុទ្ធបរិស័ទពីក្រុមហ៊ុន អេជីឡូតូ ដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវលំបាកទៅកាន់ទីអារាមវត្ដព្រៃជុំនេះ។

នៅថ្ងៃដដែរ ក្រុមហ៊ុន អេជីឡូតូ ក៏បានរៀបចំកម្មវិធីសប្បុរសធម៌ ដែលមានឈ្មោះថា “Back To School ” នៅមណ្ឌលកុមារកំព្រា សមាគមក្ដីសង្ឃឹមនៃជនក្រីក្រ ដែលមានកុមារកំព្រាចំនួន ៤៥ នាក់ ដែលកំពុងតែខ្វះខាតទាំងម្ហូបអាហារ និងសម្ភារៈសិក្សា ដែលស្ថិតនៅក្នុងភូមិព្រៃជុំ ឃុំព្រៃជុំ ស្រុកយុទ្ធសាមគ្គី ខេត្ដកំពង់ស្ពឺ។ ដោយមើលឃើញពីភាពលំបាករបស់មណ្ឌលកុមារកំព្រា ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន អេជីឡូតូ ក៏បាននាំយកសម្ភារៈសិក្សាមួយចំនួន ដែលរួមមាន ៖ឯកសណ្ឋានសិស្ស កាតាប សៀវភៅ និងសម្ភារៈផ្សេងៗជាច្រើនទៀតដើម្បីចែកជូនដល់កុមារ ក្រីក្រដែលកំពុងរស់នៅក្នុងមណ្ឌលកុមារកំព្រានោះផងដែរ។

លោក នៅ សារ៉ាត់ នាយកមណ្ឌលកុមារកំព្រា សមាគមក្ដីសង្ឃឹមនៃជនក្រីក្រ បានឲ្យដឹង ថា មណ្ឌលរបស់លោកកំពុងជួបការលំបាកខ្លាំង ដោយសារមណ្ឌលទាំងមូលត្រូវផ្គត់ផ្គង់ដល់កុមារជាច្រើន ដែលរស់នៅក្នុងមណ្ឌលផ្ទាល់រួមមាន៖អាហារ សំលៀកបំពាក់ សម្ភារៈសិក្សា ថ្នាំសង្កូវ ព្រមទាំងការថែទាំ។

លោកបន្តថាលើសពីនេះទៅទៀតមណ្ឌលរបស់លោកក៏មានថ្នាក់សិក្សាបន្ថែមដល់សិស្សនៅក្នុងមណ្ឌល និងកុមារ នៅក្នុងសហគមន៍ភូមិព្រៃជុំទាំងមូល ដែលមានចំនួនជាង ២០០នាក់ផ្សេងទៀត។

ក្នុងឱកាសនោះលោក សារ៉ាត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ក្រុមហ៊ុន អេជីឡូតូ ព្រមទាំងអំពាវនាវ ដល់សប្បុជនដ៏ទៃទៀត សូមផ្ដល់ជំនួយតាមលទ្ធភាព ដើម្បីជួយទ្រទ្រង់ដំណើរការរបស់មណ្ឌលបន្ដទៅទៀត ក៏ដូចជាជួយដល់កុមារដែលរស់នៅក្នុងមណ្ឌលទាំងអស់ផងដែរ។

ចំណែកលោក ប៊ី ពុតថាកែវ នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន អេជីឡូតូ ក៏បានថ្ឲ្យដឹងដែរថាក្រុមហ៊ុន អេជីឡូតូ ជាក្រុមឆ្នោត ស្របច្បាប់នៅកម្ពុជា ដែលកំពុងមានប្រតិបត្ដិការលក់ឆ្នោតកោសជាច្រើនប្រភេទ ជាមួយនឹងឱកាស ឈ្នះរង្វាន់ជាច្រើនផ្ដល់ជូនដល់អតិថិជនរបស់ខ្លួន រហូតដល់ ២៥០លានរៀល។

សូមបញ្ជាក់ថាក្រុមហ៊ុន អេជីឡូតូ ជាក្រុមហ៊ុនខ្មែរ ដែលបង្កើតឡើងដើម្បីជួយដល់ប្រជាជនខ្មែរតាមរយៈ ការបង្កើតការងារ សេដ្ឋកិច្ច និងសកម្មភាពសប្បុរសធម៌ដើម្បីរួមចំណែកជួយដល់សង្គម កម្ពុជា ហើយក្រុមហ៊ុនបេ្ដជ្ញានឹងបន្ដសកម្មភាពទាំងនេះជាបន្ដបន្ទាប់ទៀត។ ក្រុមហ៊ុន អេជីឡូតូ ជាក្រុមហ៊ុនខ្មែរ បង្កើតឡើងដើម្បីប្រជាជនខ្មែរ៕ដោយ៖ធី លីថូ

Facebook Comments

To Top