ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញបើក វិញ្ញាសារប្រឡង ក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល

កំពង់ចាម : អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០១៩ នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម បានអញ្ជើញបើកវិញ្ញាសារ ប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ ។

តាមមន្ត្រីសាលាខេត្តបានឲ្យដឹងថា ដំណើរ ការរៀបចំការប្រឡងជ្រើសរើសមន្ត្រីក្រប ខ័ណ្ឌក្រសួងមហាផ្ទៃ ខេត្តកំពង់ចាម កាលបរិច្ឆេទប្រឡង ថ្ងៃទី២២ កញ្ញា ២០១៩-មណ្ឌល ប្រឡង វិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម-មុខវិជ្ជា ប្រឡង៖ ២ មុខវិជ្ជា ១-ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់-ជំនាញឯកទេសនីតិរដ្ឋបាល គ្រប់គ្រង ឫកំណែទម្រង់ រដ្ឋបាលសាធារណៈ កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ឫកំណែ ទម្រង់ហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា «ភាសាអង់គ្លេសៈ ការបកប្រែអត្ថបទ និង/ឬវេយ្យាការណ៍ ។ ២-ក្របខណ្ឌ័មន្ត្រីក្រម ការ-ជំនាញឯកទេស នីតិរដ្ឋបាល គ្រប់ គ្រង ឫកំណែទម្រង់វិមជ្ឈការ និងវិសមជ្ឈការនៅកម្ពុជា-ភាសាអង់គ្លេស ការបកប្រែអត្ថបទ និងវេយ្យាការណ៍។ ៣-ក្របខណ្ឌ័លេខាធិការរដ្ឋបាល-ចំណេះ ដឹងទូទៅ ចំណេះដឹងកិច្ចការរដ្ឋបាល និងគណិតវិទ្យា ។ (កម្មវិធីសិក្សាថ្នាក់ទី១០ ដល់ថ្នាក់ទី១២)-តែងសេចក្ដី ឬការ សរសេរលិខិតរដ្ឋបាល។ ៤-ក្របខណ្ឌ័ លេខាធិការរដ្ឋបាល(ស្មៀនឃុំ)-ចំណេះ ដឹងទូទៅ ចំណេះដឹងកិច្ចការរដ្ឋបាលឃុំ សង្កាត់-តែងសេចក្តី ឫការសរសេរលិខិតរដ្ឋបាល(តែងសេចក្តីរកម្មវិធីសិក្សាថ្នាក់ទី ១០ ដល់ថ្នាក់ទី១២)។

ចំពោះបេក្ខជនប្រឡងមាន មកពីខេត្តចំនួន ៤ (គឺ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀង មានបេក្ខជនសរុប ៦៨០ នាក់ ស្រី ៣៨៥ នាក់ (ខេត្តកំពង់ចាម ៤២៤ នាក់ (ស្រី ២ ៦៦ នាក់ ) ,ខេត្តត្បូងឃ្មុំ ១០៤ នាក់ (ស្រី ៤១ នាក់),ខេត្តព្រៃវែង ១០០ នាក់ ស្រី ៤៩ នាក់,ខេត្តស្វាយរៀង ៥២ នាក់ (ស្រី ៣០ នាក់ ។

សូមបញ្ជាក់ដែរថា អភិបាលខេត្តកំពង់ ចាមលោក អ៊ុន ចាន់ដា បន្ទាប់ពីបើកវិញ្ញាសារប្រឡងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល លោកបាន យកចង្ហាន់ មានគ្រឿងឧប ភោគបរិភោគ ទៅប្រគេនព្រះសង្ឃ ថ្ងៃ បិណ្ឌទី ៩ នៅវត្តបឹងកុក ក្រុងកំពង់ចាមផងដែរ ។

Facebook Comments

To Top