អន្តរជាតិ

អង្គការលើកលែងទោស អន្តរជាតិ ចោទហុងកុង ពីការប្រើកងកម្លាំង ហួសហេតុ និងការធ្វើទារុណកម្មប្រឆាំង នឹងក្រុមបាតុករ

បរទេស៖ កម្លាំងប៉ូលីសហុងកុង (HKPF) បានបដិសេធការចោទប្រកាន់ របស់អង្គការក្រៅរដ្ឋាភិបាល សិទ្ធិមនុស្សលើកលែងទោស អន្ដរជាតិអង់គ្លេស ដែលថា អាជ្ញាធរ បានប្រើកម្លាំងហួសហេតុ ហើយពេលខ្លះធ្វើទារុណកម្ម ប្រឆាំងនឹងបាតុករ គាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលតវ៉ារឿង ការធ្វើបត្យាប័ន ក្នុងកំឡុងពេល ប៉ុន្មានសប្តាហ៍កន្លងមកនេះ នៅក្នុងទីក្រុងពាក់កណ្តាល ស្វយ័តនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ បានឱ្យដឹងថា អង្គការលើកលែងទោស អន្តរជាតិបានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមអ្នកស៊ើបអង្កេត នៅតាមមូលដ្ឋាន ជាមួយអង្គការនេះ បានចងក្រងសក្ខីកម្មជិត ២០នាក់ នៃបុគ្គលដែលធ្លាប់ជាប់ពន្ធនាគារ ដែលនិយាយថា ពួកគេត្រូវបានគេ រំលោភបំពាន ឬថែមទាំងធ្វើទារុណកម្ម ដោយការចាប់ខ្លួន ចាប់តាំងពីការតវ៉ា បានចាប់ផ្តើមនៅក្នុងខែមិថុនា។

អង្គការមិនមែន រដ្ឋាភិបាលបានបន្ថែមថា ព័ត៌មានដែលទទួលបាន ត្រូវបានបញ្ជាក់ជាមួយនឹង បទសម្ភាសន៍តាមដាន ជាមួយមេធាវីតំណាង ជនរងគ្រោះ អ្នកជំនាញវេជ្ជសាស្ត្រ ដែលបានព្យាបាលអ្នកតវ៉ា និងភាគីពាក់ព័ន្ធដទៃទៀត។

អ្នកតវ៉ាម្នាក់បានប្រាប់អង្គការ លើកលែងទោស អន្តរជាតិថា គាត់ត្រូវបានវាយប្រហារ និងចាប់ខ្លួនដោយមន្រ្តី HKPF នៅពេលដែលគាត់កំពុងព្យាយាម រត់គេចពីកន្លែងតវ៉ាមួយ នៅ Tsim Sha Tsui នៅក្នុងខែសីហា៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top