អន្តរជាតិ

បារាំងនិងអាល្លឺម៉ង់ កាន់តែកៀកកិតគ្នា ក្នុងកិច្ចព្រមព្រៀងនាំចេញអាវុធ

បរទេស៖បារាំងនិងអាល្លឺម៉ង់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសទាំងពីរកាន់តែកៀកកិតគ្នាឡើង ចំពោះកិច្ចព្រមព្រៀងមួយ ស្តីពីវិធីដកចោលនូវឧបសគ្គ ដែលរារាំងដល់ការនាំចេញ អាវុធផលិតក្នុងកម្មវិធីរួមគ្នា បន្ទាប់ពីក្រុមហ៊ុនបារាំង ស្នើឲ្យមានការបន្ធូរបន្ថយការដាក់កំហិត លើការនាំចេញរបស់អាល្លឺម៉ង់។

រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងសេដ្ឋកិច្ចបារាំង លោក Bruno Le Maire បាននិយាយប្រាប់ សន្និសីទកាសែតមួយ ជាមួយសមភាគីអាល្លឺម៉ង់របស់លោកថា “លើបញ្ហានាំចេញអាវុធនោះ យើងមានកិច្ចពិភាក្សាគ្នាយ៉ាងជិតស្និទ្ធ ជាមួយមិត្តភក្តិអាល្លឺម៉ង់របស់យើង ហើយយើងបានរកឃើញ កិច្ចព្រមព្រៀងគ្នាមួយ លើប្រធានបទនេះ”។

គួរបញ្ជាក់ថា ការហាមឃាត់អាល្លឺម៉ង់ លើការនាំចេញអាវុធទៅកាន់ប្រទេស មិនមែនសមាជិកសហភាពអឺរ៉ុប ឬក៏មិនមែនសមាជិកអង្គការណាតូ គឺជាបន្លាមួយ នៅក្នុងសហប្រតិបត្តិការទ្វេភាគី អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយគណបក្ស SPD ដែលជាផ្នែក នៃបក្សសម្ព័ន្ធកាន់អំណាច មានការព្រួយបារម្ភជាខ្លាំង ចំពោះជំនួញអាវុធ៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top