អន្តរជាតិ

Walgreens ប្រើសេវាកម្មចែកចាយ Drone របស់ Alphabet ដើម្បីផ្តល់ម្ហូប និងថ្នាំដល់អតិថិជនប៉ុន្មាននាទី បន្ទាប់ពីពួកគេបានបញ្ជាទិញ

អាមេរិក៖ បណ្តាញឱសថស្ថាន បានសហការគ្នាជាមួយ សេវាកម្មដឹកជញ្ជូន តាមយន្តហោះដ្រូន(យន្តហោះគ្មានបើក) របស់ក្រុមហ៊ុន Alphabet ដើម្បីនាំយកអាហារ ភេសជ្ជៈ ថ្នាំ និងរបស់របរផ្សេងទៀត ទៅអ្នកប្រើប្រាស់ បន្ទាប់ពីពួកគេបានបញ្ជាទិញ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ការធ្វើតេស្ដ “ ហាងមួយទៅផ្ទះមួយ” នេះគ្រោងនឹងចាប់ផ្តើម នៅខែក្រោយនៅរដ្ឋ Virginia ហើយនឹងផ្តល់ជូនផលិតផលជាង ១០០ មុខ និង“ កញ្ចប់” ដែលត្រៀមរួចជាស្រេច សម្រាប់ទិញនៅក្នុងកម្មវិធីវីង “Wing app”។

ភាពជាដៃគូរវាងក្រុមហ៊ុន Walgreens និង Wing មានគោលបំណង ដើម្បីស្វែងរកអនាគត នៃផលិតផលសុខភាព និងការចែកចាយ លក់រាយតាមរយៈខ្យល់ ដោយផ្តល់ជូននូវផលិតផល និងនាទីដឹកជញ្ជូនដល់ផ្ទះ បន្ទាប់ពីដាក់ការបញ្ជាទិញ តាមរយៈកម្មវិធីវីង។

លោក Vish Sankaran ប្រធានផ្នែកច្នៃប្រឌិតថ្មី នៃក្រុមហ៊ុន Walgreens Boots Alliance បានមានប្រសាសន៍ថា“ Walgreens នៅតែបន្តស្វែងរកភាពជាដៃគូ ដើម្បីផ្លាស់ប្តូរ និងធ្វើឲ្យទំនើប នូវបទពិសោធន៍អតិថិជនរបស់យើង ហើយយើងមានមោទនភាព ដែលបានក្លាយជាអ្នក លក់រាយដំបូងគេនៅសហរដ្ឋអាមេរិក ដែលផ្តល់ជូន នូវជម្រើសដឹកជញ្ជូនដ្រូន តាមតម្រូវការជាមួយ Wing៕ ដោយ៖លី ភីលីព

Facebook Comments

To Top