អន្តរជាតិ

ការវាយប្រហារ​ តាមអាកាសអាមេរិក សម្លាប់ពួកសកម្មប្រយុទ្ធ ៨នាក់ នៅលីប៊ីភាគខាងត្បូង

បរទេស៖ យោធារបស់សហរដ្ឋអាមេរិក បាននិយាយប្រាប់ នៅថ្ងៃសុក្រសប្ដាហ៍នេះថា ប្រតិបត្តិការវាយប្រហារ តាមអាកាសរបស់អាមេរិក បានសម្លាប់ពួកសកម្មប្រយុទ្ធ របស់ក្រុមរដ្ឋឥស្លាមជ្រុលនិយម ចំនួន៨នាក់ នៅក្នុងប្រទេសលីប៊ីភាគខាងត្បូង ជិតទីក្រុង Murzuq។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីបញ្ជាការប្រចាំនៅអាហ្វ្រិករបស់អាមេរិក បាននិយាយថា ការវាយប្រហារតាមអាកាសនោះ គឺត្រូវបានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍។

គួរបញ្ជាក់ថា ពួកសកម្មប្រយុទ្ធរដ្ឋឥស្លាមជ្រុលនិយម បានបាត់បង់តំបន់ជើងរបស់ខ្លួន នៅទីក្រុង Sirte ប្រទេសលីប៊ី កាលពីខែធ្នូ ឆ្នាំ២០១៦ ប៉ុន្តែក្រុមជ្រុលនិយមនេះ បានដកថយទៅបោះទីតាំង នៅតំបន់វាលខ្សាច់ដ៏ធំល្វឹងល្វើយ របស់ប្រទេសនេះ ដើម្បីកសាងក្រុមរបស់ខ្លួនឡើងវិញ ៕

ប្រែសម្រួល៖ ប៉ាង កុង

Facebook Comments

To Top