ពីនេះពីនោះ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នៅវត្តព្រះបារមីវង្គដ្ឋបុរីកបិលភ័ស្តុ!

ភ្នំពេញ៖នៅរសៀល ទី២០ ខែកញ្ញា ឆ្នាំ២០១៩ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយ សាច់ញាតិ មិត្តភក្តិ អតីតលោកគ្រូអ្នកគ្រូមិត្តរួមជំនាន់សាលាបាក់ទូក និង មន្ត្រីកងរាជអាវុធហត្ថរាជធានី ភ្នំពេញ បានរៀបចំម្ហូបអាហារ ភេសជ្ជៈ និងគ្រឿងរណ្តាប់ផ្សេងៗ ទៅកាន់វត្តព្រះបារមីវង្គដ្ឋបុរីកបិលភ័ស្តុ ដើម្បីដំណើរការ ពិធីកាន់បិណ្ឌទី៧ តាមប្រពៃណីជាតិខ្មែរ ដែលមាន តាំងពីដូនតាមក។

ស្ថិតក្នុងទឹកចិត្តសទ្ធាជ្រះថ្លា ក្នុងផ្លូវព្រះពុទ្ធសាសនា ម្ចាស់វេណទាំងនេះ បានមូលមតិគ្នាជាឯកច្ឆន្ទ ប្រគេននូវ ថវិកា ២០លានរៀល អង្ករ១១បាវ ភេជ្ជៈ៥៤កែស ត្រីខ០៥កែស គុយទាវមី០២កេស ថ្នាំពេទ្យ០២កស និង ផ្កាស្រស់ផ្លែឈើស្រស់ មួយចំនួន ជូនដល់ ព្រះសំវរៈបញ្ញាណ ម៉ែន ច័ន្ទពន្លឺ ព្រះចៅអធិការវត្តព្រះបារមីវង្កដ្ឋបុរីកបិលភ័ស្តុ ទុកជាកុសលបុណ្យ រៀងៗ ខ្លួនផង និងឧទ្ទិសដល់អ្នកដែលចែកឋានទៅផង។

បន្ទាប់ពីពិធីផ្សេងៗ​ ដំណើរការរួចជាបន្តបន្ទាប់ នៅថ្ងៃបញ្ចប់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមទាំង ក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ អតីតលោកគ្រូអ្នកគ្រូមិត្តរួមជំនាន់សាលាបាក់ទូក និង មន្ត្រីកងរាជអាវុធហត្ថរាជធានី ភ្នំពេញ បានយកបាយ ម្ហូប នំចំណី ភេសជ្ជៈ ផ្លែឈើ ជាច្រើនមុខ ប្រគេនព្រះសង្ឃឆាន់ត្រង់ រាប់បាត្រ ពូនភ្នំខ្សាច់  ថ្វាយបង្គំព្រះ សមាទានសីល និងធ្វើពិធីដារឆ្លង ដើម្បីជាកិច្ចបង្ហើយបុណ្យ ដោយសទ្ធាជ្រះថ្លាគ្រប់ៗគ្នា៕

Facebook Comments

To Top