អន្តរជាតិ

អាមេរិកដាក់ទណ្ឌកម្ម ធនាគារកណ្ដាលអ៊ីរ៉ង់ និងជំនួយមូលនិធិអភិវឌ្ឍន៍

បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ បានដាក់ទណ្ឌកម្មថ្មីផ្សេងទៀត លើទីក្រុងតេអេរ៉ង់ ដែលរួមមានទាំងលើធនាគារកណ្ដាល និងមូលនិធិអភិវឌ្ឍន៍ បន្ទាប់ពីមានការវាយប្រហារ ទៅលើទីតាំងប្រេងកាតកាលពីសប្ដាហ៍មុន នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលមន្ត្រីទីក្រុងរីយ៉ាដនិងសហរដ្ឋអាមេរិក ធ្វើការថ្កោលទោសលើប្រទេសអ៊ីរ៉ង់។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ តាមសេចក្តីរាយការណ៍ បានធ្វើការគូសបង្ហាញនូវ ចំណាត់ការប្រាប់ដល់អ្នកសារព័ត៌មាន នៅសេតវិមាន នាថ្ងៃសុក្រសប្ដាហ៍នេះ ដោយមានការប្រកាសជាមុន នូវគម្រោងរបស់លោក សម្រាប់ទណ្ឌកម្មបន្ថែមទៀត កាលពីដើមសប្ដាហ៍នេះ លើបណ្ដាញសង្គមធ្វីតធើ។

ក្រុមអ្នកវិភាគ តាមសេចក្តីរាយការណ៍ បានបង្ហាញនូវមន្ទិលសង្ស័យ អំពីភាពលំបាកធ្ងន់ធ្ងរ ដែលចំណាត់ការថ្មីនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ទីក្រុងតេអេរ៉ង់ ព្រោះថា ទណ្ឌកម្មពីមុនបានធ្វើឲ្យចំណូល ប្រេងអ៊ីរ៉ង់បាត់បង់រួចទៅហើយ និងបានកាត់ផ្តាច់ចំណងទាក់ទង របស់ធនាគារអ៊ីរ៉ង់ទៅនឹងពិភពហិរញ្ញវត្ថុ ៕

ប្រែសម្រួល៖​ ប៉ាង កុង

Facebook Comments

To Top