អន្តរជាតិ

ប្រធានធនាគារ កណ្ដាលអ៊ីរ៉ង់៖ ទណ្ឌកម្មថ្មីបង្ហាញពី ភាពបរាជ័យអាមេរិក

បរទេស៖ ទេសាភិបាលនៃ ធនាគារកណ្ដាលរបស់ប្រទេសអ៊ីរ៉ង់ បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា សកម្មភាពដាក់ទណ្ឌកម្មថ្មី របស់សហរដ្ឋអាមេរិក ទៅលើធនាគារកណ្ដាលអ៊ីរ៉ង់ ជាលើកទីពីរនេះ បានបង្ហាញឲ្យឃើញថា ទីក្រុងវ៉ាស៊ីនតោន បរាជ័យមិនអាចស្វែងរកមធ្យោបាយថ្មី ដាក់សម្ពាធទីក្រុងតេអេរ៉ង់។

លោក Abdolnaser Hemmati ដែលមានធនាគារត្រូវទីក្រុងវ៉ាស៊ីនតោន ដាក់ចូលក្នុងបញ្ជីខ្មៅទៅហើយនោះ បានមានប្រសាសន៍ថា “ការធ្វើពហិការជាថ្មី របស់រដ្ឋាភិបាលអាមេរិក ចំពោះធនាគារកណ្ដាល បង្ហាញថា ពួកគេទទេគ្មានអ្វីទាល់តែសោះ ក្នុងការស្វែងរកមធ្យោបាយថ្មី ដាក់សម្ពាធប្រទេសអ៊ីរ៉ង់”។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ បានដាក់ទណ្ឌកម្មថ្មីផ្សេងទៀត ទៅលើប្រទេសអ៊ីរ៉ង់ ដែលរួមមានទាំងលើធនាការកណ្ដាលអ៊ីរ៉ង់ និងមូលនិធិអភិវឌ្ឍន៍ បន្ទាប់ពីមានការវាយប្រហារ កាលពីសប្ដាហ៍មុន ទៅលើទីតាំងប្រេងកាត នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលទីក្រុងរីយ៉ាដ និងមន្ត្រីសហរដ្ឋអាមេរិក បានធ្វើការថ្កោលទោស ចំពោះទីក្រុងតេអេរ៉ង់ ៕

ប្រែសម្រួល៖ ប៉ាង កុង

Facebook Comments

To Top