អន្តរជាតិ

នាយករដ្ឋមន្ត្រីអង់គ្លេស នឹងជួបមេដឹកនាំអឺរ៉ុប នៅក្នុងទីក្រុងញូយ៉ក ក្នុងដំណើរជំរុញកិច្ចព្រមព្រៀង Brexit

បរទេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson នឹងប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា ជាមួយមេដឹកនាំអឺរ៉ុប នៅក្រៅមហាសន្និបាត អង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉ក នាសប្ដាហ៍ក្រោយនេះ ដែលជាផ្នែកមួយនៃ ដំណើរជំរុញឲ្យមានកិច្ចព្រមព្រៀង Brexit នៅចុងខែតុលា។ 

មន្ត្រីជាន់ខ្ពស់អង់គ្លេសមួយរូប បាននិយាយប្រាប់ថា លោក នឹងគ្រោងជួបជាមួយ នាយករដ្ឋមន្ត្រីអៀរឡង់ លោក Leo Varadkar ប្រធានក្រុមប្រឹក្សាសន្តិសុខអឺរ៉ុប លោក Donald Tusk ប្រធានាធិបតីបារាំង លោក Emmanuel Macron អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នៅថ្ងៃចន្ទនិងថ្ងៃអង្គារ។ 

មន្ត្រីដដែលនេះ បាននិយាយយ៉ាងដូច្នេះថា “អ្វីដែលនេះផ្តល់ឱកាសឲ្យលោកនាយករដ្ឋមន្ត្រីធ្វើ គឺការពិភាក្សាគ្នាជាមួយពួកគេ នៅលំដាប់មេដឹកនាំ ស្តីពីសំណើខ្លះៗមួយចំនួន ហើយយើងមិនមានការភាន់ច្រឡំទេថា នៅមានការងារជាច្រើនទៀតត្រូវធ្វើ ហើយអ្នកគួរតែមើលឃើញ កិច្ចពិភាក្សាគ្នា នៅមហាសន្និបាតអង្គការសហប្រជាជាតិ ថាជាផ្នែកនៃដំណើរការកំពុងតែប្រព្រឹត្តទៅ”៕ 

ប្រែសម្រួល៖ ប៉ាង កុង 

Facebook Comments

To Top