អន្តរជាតិ

ក្រុមហ៊ុន ប្រេងកាត Petronas ម៉ាឡេស៊ីបង្ហាញ ប្រាក់ចំណេញជិត ៧ពាន់លានដុល្លារគិតត្រឹម ឆមាសទី១

បរទេស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី២០ ខែកញ្ញានេះ បានឲ្យដឹងថាក្រុមហ៊ុន ប្រេងរបស់រដ្ឋ Petronas បានបង្ហាញតួលេខប្រាក់ ចំណេញសុទ្ធរបស់ខ្លួនជាផ្លូវការ។ ប្រាក់ចំណេញបានកើនឡើង ៩ ភាគរយគឺប្រមាណជា២៨,៩ ពាន់លានរីងហ្គីដ ឬប្រហែលជា ៦,៩១ ពាន់លានដុល្លារ អាមេរិកនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០១៩ ។

ទោះជាយ៉ាងណាការកើនឡើង នេះត្រូវបានទូទាត់ដោយផ្នែកខ្លះ ដោយតម្លៃប្រេងកម្រិតមធ្យមនិងប្រេង ឥន្ធនៈបែបគីមីក្នុងអំឡុង ពេលនេះ។កំណើនប្រាក់ចំណេញរបស់ក្រុមហ៊ុន ក៏ត្រូវបានទូទាត់ដោយផ្នែកខ្លះ ដោយថ្លៃដើមផលិតផលដែលមានចំនួនខ្ពស់ ជាងមុនផងដែរ ។

ការវិនិយោគមូលធន របស់ក្រុមនេះសម្រាប់ឆមាសទី ១ មានចំនួន ១៥,៧ ពាន់លានរីងហ្គីដ ដែលភាគច្រើនមកពីគម្រោង ខាងលើ។ដោយឡែកផ្អែកលើតួលេខប្រចាំត្រីមាសប្រាក់ ចំណូលរបស់ក្រុមបានធ្លាក់ ចុះបន្តិចបន្តួចដល់ ៥៩,១ ពាន់លានរីងហ្គីដនៅ ក្នុងត្រីមាសទី ២ ពីចំនួន ៥៩,២ ពាន់លានរីងហ្គីតកាលពីមួយឆ្នាំមុន៕ ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top