អត្ថបទពាណិជ្ជកម្ម

ប្រាក់​ណេញ​បន្ទាប់​បន្សំ​របស់ Vietjet ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​អាស​ចរណ៍​កំពូល​​ទាំង​១២ ​ក្នុង​ពិភព​លោក

ហូជីមិញ៖ លទ្ធ​ផល​អាជី​វកម្ម​​​​បន្ទាប់​ពី​​​ សាវ​នា​កម្ម​​សម្រាប់​ពាក់​កណ្តាល​ឆ្នាំ​ដំបូង​នៃ​ឆ្នាំ​២០១៩ បង្ហាញ​ថា ប្រាក់​ចំណេញ​ពី​ការ​ដឹក​​ជញ្ជូន​អ្នក​ដំណើរ ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet បាន​កើន​ឡើង​ ១៧% បើ​ធៀប​ទៅ​នឹង​ដំណាក់​កាល​ ដូចគ្នា​​នេះ​កាលពី​ឆ្នាំមុន ដោយ​មាន​ទំហំ​ជា​ទឹក​ប្រាក់​ ១៨ ៩៨៤ ​ពាន់​លាន​ដុង (ស្មើ​នឹង​ ៨១៧ លាន​ដុល្លារ​អាមេរិក)។

 ស្រប​ពេល​ជាមួយ​គ្នា​នេះ ប្រាក់​ចំណេញ​បន្ទាប់​បន្សំ​ពី​ការ​សេវា​មិន​មែន​ការ​ដឹកនាំ​បញ្ជូន ដូច​ជា​ ឥវ៉ាន់​ដែល​លើស​ទម្ងន់ ការ​បម្រើ​អាហារ​លើ​យន្តហោះ សេវា​ផ្តល់​កន្លែង​អង្គុយ​ពិសេស ឬ​​សេវា​ឡើង​លើ​យន្ត​ហោះ​ជា​អាទិ​ភាព បាន​កើន​ដល់​ទឹក​ប្រាក់ ៥ ៤២៩ ពាន់​លាន​ដុង (ស្មើ​នឹង​ ២៣៣​ លាន​ដុល្លារ​អាមេរិក) ក្នុង​រយៈ​ពេល​ពាក់​​កណ្តាល​ឆ្នាំ​ដំបូង​នៃ​ឆ្នាំ​២០១៩​។ ចំនួន​នេះ បង្ហាញ​ថា ប្រាក់​ចំណេញ​បន្ទាប់​បន្សំ បាន​កើន​ដល់​ទៅ ៤៣% បើ​ធៀប​ទៅ​នឹង​ដំណាក់​កាល​ដូច​គ្នា​នេះ កាលពីឆ្នាំ​មុន​។

 ប្រាក់​ចំណេញ​បន្ទាប់​បន្សំ មាន​ចំនួន ២៧% នៃ​ប្រាក់​ចំណេញសរុប​ជា​រួម​​របស់ Vietjet ដែលមាន​ទំហំ​ទឹកប្រាក់ ២០ ១៨១ លាន​ដុង (ស្មើនឹង​ ៨៧០ លាន​ដុល្លារ​អាមេរិក) សម្រាប់​ពាក់កណ្តាល​ឆ្នាំ​ដំបូង​នៃ​ឆ្នាំ​២០១៩ ហេតុ​នេះ​មាន​ន័យ​ថា ក្រុមហ៊ុន​អាកាស​ចរណ៍​មួយនេះ កំពុង​តែ​ស្ថិត​​លើផ្លូវ​ នៃ​ការ​​ទទួល​បាន​​កំណត់​អាជីវ​កម្ម​​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​។ ក្រុម​ហ៊ុន​អាកាស​ចរណ៍​នេះ ក៏​បាន​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​១២​ទូ​ទាំង​ពិភព​លោក ក្នុង​នាម​ជា​ក្រុម​ហ៊ុន​រក​បាន​ចំណូល​បន្ទាប់​​បន្សំ​​​ ខ្ពស់​ជាង​គេ​បំផុត​ផងដែរ បើ​​ធៀប​ទៅនឹង​​អត្រា​ចំណូល​ដឹក​ជូន​តាម​ផ្លូវ​អាកាស​សរុប នៅ​ក្នុង​របាយ​ការណ៍ The 2019 CarTrawler Ancillary Revenue YearBook ដែល​ប្រមូល​ផ្តុំ​របាយ​ការណ៍​ហិរញ្ញ​វត្ថុ ​បន្ទាប់​ពី​​សាវ​ន​កម្ម​រួច​​​របស់​ក្រុមហ៊ុន​អាកាស​​ចរណ៍​ច្រើន​ជាង​១០០​ ទូ​ទាំង​ពិភព​លោក​។

 សម្រាប់​រយៈ​ពេល​ពេញ ​១​ឆ្នាំ​កាលពីឆ្នាំ​២០១៨ កន្លង​ទៅ ២៣,៥% នៃ​ប្រាក់​ចំណេញ​រួម​សរុប​របស់ Vietjet បាន​កើត​ឡើង​​ពី​សេវា​​បន្ទាប់​បន្សំ​​។

បើ​យោង​ទៅ​តាម​គំ​រូ​អភិវឌ្ឍ ​ប្រកប​ដោយ​និរន្ត​រ​​ភាព​​រ​បស់​ក្រុមហ៊ុន​អា​កាស​ចរណ៍​ដែល​ផ្តល់​​​តម្លៃ​ទាប ប្រាក់​ចំណេញ​បន្ទាប់​បន្សំ គឺ​ជា​កត្តា​​កាត់​សេចក្តី ទៅ​លើ​ភាព​ជោគ​ជ័យ ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​មួយ នៅ​ពេល​ដែល ​​​ប្រាក់​ចំណេញ​បន្ថែម​របស់​​ក្រុមហ៊ុន​នោះ កើន​ច្រើន​ជាង​ ៩០%​។  

ស្រប​ពេល​​ដែល​ពួក​គេ ​នៅ​តែ​ព្យា​យាម​ធ្វើ​ឲ្យ​​ប្រាក់​ចំណេញ​បន្ទាប់​បន្សំកាន់​តែ ​មាន​ចំនួន​ច្រើន​ជាង​មុន ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet ​​កំពុង​តែ​មាន​គម្រោង​ផ្តល់ ​សេវា​​ជា​ច្រើន​​បន្ថែម​​ទៀត​នៅ​បរិ​វេណ​នៃ ​អា​កាស​យានដ្ឋាន​អន្តរ​ជាតិ Noi Bai ក្នុង​ទីក្រុង​ហា​ណូយ ចាប់​ពី​ឆ្នាំ​២០២០​ តទៅ​។

 គម្រោង​នេះ នឹង​​ផ្តល់​អត្ថ​​ប្រយោជន៍ ​ជាច្រើន​ដល់​ទាំង​អតិ​ថិ​ជន និង​ក្រុមហ៊ុន​អាកាស​ចរណ៍​ផ្ទាល់ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​​ការ​​ធ្វើ​ឲ្យ​ប្រសើរ​​ឡើង​ទៅលើ ​គុណ​ភាព​នៃ​សេវា​កម្ម និង​​ការ​បង្កើន​ប្រាក់​ចំណូល​បន្ទាប់​បន្សំ ​ផងដែរ​។  Vietjet មាន​​គោល​ដៅ​ដណ្តើម​ឲ្យ​បាន​ចំណាត់​ថ្នាក់​កំពូល​ទាំង​៥​ ក្នុង​ពិភព​លោក​ក្នុងនាម​ជាក្រុមហ៊ុន​អាកាស​ចរណ៍​ដែល​​រក​ បាន​ប្រាក់​ចំណេញ​បន្ទាប់​បន្សំ​​ច្រើន​ជាង​គេ​បំផុត នៅ​ពេល​​អនា​គត​ឆាប់​ៗ​នេះ​៕

Facebook Comments

To Top