អត្ថបទពាណិជ្ជកម្ម

សែលកាត សម្ពោធគម្រោងថ្មី គាំទ្រដល់អតិថិជនស្មោះស្ម័គ្រ ដ៏ល្អរបស់ខ្លួន ជាផ្លូវការ

ភ្នំពេញ៖ ក្រុមហ៊ុនទូរសព្ទចល័ត សែលកាត ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានសម្ពោធជាផ្លូវការ​ នូវកម្មវិធីរង្វាន់ថ្មី ដល់អតិថិជនទាំងអស់ ដែលហៅថា ក្លឹបសែលកាត Cellcard Club ។

អតិថិជនអាចចូលរួម ជាមួយក្លឹបសែលកាត​ Cellcard Club បាន តាមរយ:ការប្រើប្រាស់ Cellcard App ។ កម្មវិធីនេះ ជាការចាប់ផ្តើមជាថ្មី នៃCellcard Rewards ជាឈ្មោះកម្មវិធីចាស់ ដែលចាប់ផ្តើមដំបូង កាលពីឆ្នាំ២០១៣។

លោក Ian Watson នាយកប្រតិបត្តិ របស់ក្រុមហ៊ុនសែលកាត បានថ្លែងថា ក្លឹបសែលកាត Cellcard Club ថ្មីត្រូវបានបង្កើតឡើង ដោយ ផ្តោតជាពិសេស ទៅលើការជំរុញដល់របៀបរស់នៅ ប្រចាំថ្ងៃបែបឌីជីថល របស់អតិថិជន។

លោក Watson បានបន្តថា “ក្លឹបសែលកាតCellcard Club គឺជាការផ្តល់ជូនដ៏ថ្មីបំផុត នៅក្នុង Appថ្មីរបស់យើង ដែលបានដាក់ឲ្យ ប្រើប្រាស់ កាលពីខែកក្កដាកន្លងមក”។

“នេះជាការអរគុណដល់អតិថិជន ក៏ដូចជាបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ដើម្បីឈានមុខគេ លើផ្នែកភាវរូបនីយកម្ម បែបឌីជីថល ដែលប្រើប្រាស់ បច្ចេកវិទ្យាចុងក្រោយ ដើម្បីបង្កើនគុណតម្លៃ និងភាពរីករាយដល់អតិថីជន។
អតិថិជនអាចចូលរួម ក្លឹបសែលកាតCellcard Club បានដោយគ្រាន់តែទាញយក Cellcard App រួចចុចប៉ូតុង Cellcard Club ជា ការស្រេច។

នៅក្នុងក្លឹបសែលកាត Cellcard Club នេះ មានចំនួន៥កម្រិត។ បើលោកអ្នករកបានផ្កាយ បានកាន់តែច្រើន នោះលោកអ្នកអាចឡើង បានកម្រិត កាន់តែខ្ពស់៖
●កម្រិតចាប់ផ្តើម ពីដំបូង៖ 0- ដល់់ 30 ផ្កាយ
●កម្រិត Iron ដែក៖ 31 -ដល់ 50 ផ្កាយ
●កម្រិត Ruby ត្បូងទទឹម៖- 51 -ដល់ 500 ផ្កាយ
●កម្រិត Sapphire ត្បូងកណ្តៀង៖- 501- ដល់ 2000 ផ្កាយ
●កម្រិត Gold មាស៖ ចាប់ពី 2000ផ្កាយ2001 ផ្កាយ ឡើងទៅ

កម្មវិធីនេះក៏អាចកត់ចំណាំ ពីរយៈពេលដែលអតិថិជន ក្លាយជាអតិថិជនស្មោះស្ម័គ្រដ៏ល្អ។ អតិថិជនប្រើប្រាស់ សែលកាតរយ: ពេល កាន់តែយូរ នឹងទទួលបានផ្កាយ ក៏កាន់តែច្រើន ដែលអាចឡើង កម្រិតកាន់តែខ្ពស់។ ដើម្បីចុះឈ្មោះក្នុងក្លឹបសែលកាត Cellcard Club អ្នកគ្រាន់តែទាញយក Cellcard App ដែលមាននៅក្នុង Google Play ឬ App Store ជាការស្រេច។ សម្រាប់ការចូលរួម និងបើករង្វាន់ គឺមិនមានគិតថ្លៃនោះទេ៕ ដោយ៖ ដារាត់

Facebook Comments

To Top