អត្ថបទពាណិជ្ជកម្ម

សាលារៀន អន្តរជាតិផារ៉ាហ្គន រៀបចំ ពិធីប្រគល់រង្វាន់ ជ័យលាភី ប្រចាំឆ្នាំសិក្សា ២០១៩-២០២០

សាលារៀនអន្តរជាតិផារ៉ាហ្គន មានសេចក្ដីសោមនស្សរីករាយ ក្នុងការរៀបចំពិធីប្រគល់រង្វាន់ជ័យលាភី ប្រចាំឆ្នាំសិក្សា ២០១៩-២០២០ ក្នុងគោលបំណងទទួលស្គាល់ និងប្រគល់រង្វាន់កិត្តិយស ចំពោះការខិតខំសិក្សារៀន សូត្ររបស់សិស្សានុសិស្សគំរូ ដែលសម្រេចបាននូវលទ្ធផលប្រសើរបំផុត ពីការប្រឡង ភាសាអង់គ្លេសខេមប្រ៊ីជ ការប្រឡងវាយតម្លៃអន្តរជាតិខេមប្រ៊ីជ ការប្រឡងមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសិស្សពូកែថ្នាក់ជាតិ កាលពីឆ្នាំសិក្សា ២០១៨-២០១៩ កន្លងទៅ។

លោក អ៊ាង សុផល្លែត រួមទាំង លោកស្រី ជា សុផាកន្នី ដែលជា ប្រធានក្រុមប្រឹក្សាភិបាល កិត្តិយស និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ ក្រុមហ៊ុន ផារ៉ាហ្គនអេឌ្យូខេសិន ឯ.ក បានអញ្ជើញជាគណៈអធិបតី នាពិធីនេះ។

ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅប្រកបដោយ បរិយាកាសរំភើបរីករាយ ដោយសារមានវត្តមាន លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស និងភ្ញៀវកិត្តិយសជាច្រើននាក់ ដែលបានអញ្ជើញ ចូលរួមអបអរសាទរ ដល់សិស្សឆ្នើមរបស់យើង ដែលបានឡើងវេទិកាទទួលប័ណ្ណសរសើរ និងរង្វាន់កិត្តិយស។ សិស្សានុសិស្សមកពីថ្នាក់បឋមសិក្សា ដែល បានប្រឡង Cambridge English និងពីវិទ្យាល័យសិក្សាដែលបានប្រឡង Cambridge Primary Checkpoint, Cambridge Secondary Checkpoint, Cambridge IGCSE និង Cambridge International AS/A Levels បានទទួលប័ណ្ណសរសើរ រង្វាន់ និងអាហារូបករណ៍ ដែលមានទឹកប្រាក់សរុបទាំងអស់ចំនួន ១៨,២២០ដុល្លារសហរដ្ឋអាមេរិក។

ជ័យលាភី អាហារូបករណ៍សិស្សពូកែ បានទទួល ប័ណ្ណសរសើរ រង្វាន់ និងទឹកប្រាក់ អាហារូបករណ៍ ដែលមាន ទឹកប្រាក់សរុប ៦៥,០៥០ដុល្លារសហរដ្ឋអាមេរិក។ រីឯជ័យលាភីពីការប្រឡងមធ្យម សិក្សាទុតិយភូមិក៏ទទួលបាន ប័ណ្ណសរសើរ កិត្តិយស និងប្រាក់រង្វាន់ឧបត្ថម្ភផងដែរ។

សាលារៀនអន្តរជាតិ ផារ៉ាហ្គន សូមថ្លែងអំណរគុណជាអនេកកប្បការ ចំពោះមាតាបិតា សិស្ស ដែលបានផ្ដល់ការគាំទ្រ ដើម្បីភាពជោគជ័យ របស់បុត្រធីតា និងជាពិសេសបុគ្គល ដែលនៅពីក្រោយ សមិទ្ធផលទាំងនេះ ពោលគឺ លោកគ្រូ អ្នកគ្រូរបស់ យើង ដែលបានប្ដេជ្ញា និងប្រឹងប្រែងក្នុងការបង្ហាត់បង្រៀន ព្រមទាំងជួយតម្រង់ ការសិក្សារបស់ សិស្សានុសិស្សសម្រាប់ ការអប់រំនៅ សតវត្សរ៍ទី២១ នេះ៕

Facebook Comments

To Top