អន្តរជាតិ

ប្រធានាធិបតីម៉ាឌូរ៉ូថា លោក ត្រាំ ស្អប់ប្រជាជនអាមេរិកឡាទីន ពិសេសគឺស្អប់ប្រជាជនវ៉េណេស៊ុយអេឡា

បរទេស៖ ប្រធានាធិបតី វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ជឿជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ ស្អប់ប្រជាជន អាមេរិកឡាទីនទាំងអស់ ជាពិសេស គឺស្អប់ប្រជាជន វ៉េណេស៊ុយអេឡា និងប្រវត្តិសាស្ត្រ របស់ប្រទេសនេះ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់លោកម៉ាឌូរ៉ូ ប្រាប់អតីតប្រធានាធិបតី អេក្វាឌ័រលោក Raphael Correa នៅក្នុងកម្មវិធីរបស់ទូរទស្សន៍ RTថា «ខ្ញុំនិយាយដោយបើកចំហនៅទីនេះ លើកម្មវិធីដែលមានកិត្តិយស របស់អ្នក៖ លោក ដូណាល់ត្រាំ មានការគិតមមៃ និងស្អប់ខ្ពើម ចំពោះប្រជាជន អាមេរិកឡាទីនជាទូទៅ ចំពោះជនភៀសខ្លួន ជនអន្តោប្រវេសន៍ ប៉ុន្តែជាពិសេស គាត់ស្អប់ប្រជាជន វ៉េណេស៊ុយអេឡា និងប្រវត្តិសាស្ត្ររបស់នេះ»។

យោងតាមលោកម៉ាឌូរ៉ូ គឺលោក ដូណាល់ ត្រាំ ពុះកញ្ជ្រោលចេញពីការស្អប់ខ្ពើមនេះ ទៅលើប្រជាជនវេណេស៊ុយអេឡាតែម្តង។ លោកបន្ថែមថា“ ខ្ញុំប្រៀបធៀបរឿងនេះ ជាមួយយុគសម័យហ៊ីត្លែរ ជាមួយនឹងចក្ខុវិស័យតែមួយ ដែលហ៊ីត្លែរបានដាក់លើពួកជ្វីហ្វ និងជាជនជាតិជ្វីហ្វនៅអឺរ៉ុប នៅមុនសង្គ្រាមរហូតដល់ឆ្នាំ ១៩៣៩ ។

នៅឆ្នាំនេះវេណេស៊ុយអេឡា បានប្រឈមមុខនឹងកិច្ចខិតខំប្រឹងប្រែង ដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីបណ្តេញរដ្ឋាភិបាលរបស់លោកម៉ាឌូរ៉ូ ហើយជំនួសដោយមេដឹកនាំប្រឆាំង និងជាប្រធានាធិបតីដែលប្រកាសដោយខ្លួនឯងលោក Juan Guaido ។ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្ម យ៉ាងទូលំទូលាយប្រឆាំង នឹងប្រទេសវេណេស៊ុយអេឡា និងបង្កកទ្រព្យសម្បត្តិមួយចំនួន របស់ប្រទេស។

លោកម៉ាឌូរ៉ូបានហៅ លោក Guaido ជាអាយ៉ងអាមេរិកហើយបានចោទ ប្រកាន់សហរដ្ឋអាមេរិកថា បានរៀបចំរដ្ឋប្រហារ ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរដោយបង្ខំ នៅក្នុងរដ្ឋាភិបាលក្នុងប្រទេស វេណេហ្ស៊ូអេឡា និងទាមទារធនធានរបស់ប្រទេសនេះ៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top