អន្តរជាតិ

ក្រុមរដ្ឋឥស្លាម ជ្រុលនិយម អះអាងទទួលខុសត្រូវ ការវាយប្រហារក្នុងប្រទេស ប៊ើគីណាហ្វាសូ សម្លាប់ទាហាន ជាង២០នាក់

បរទេស ៖ គេហទំព័រ ដែលតាមដាន ការវាយប្រហារ ដោយពួកសកម្មប្រយុទ្ធ កាលពីថ្ងៃព្រហស្បតិ៍ បានរាយការណ៍ថា ក្រុមរដ្ឋឥស្លាមជ្រុលនិយម បានអះអាងទទួលខុសត្រូច ចំពោះការវាយប្រហារ ដ៏សាហាវមួយ ទៅលើយោធាប៊ើគីណាហ្វាសូ នៅក្នុងពេលប៉ុន្មានខែថ្មីៗនេះ។

ការវាយប្រហាររបស់ក្រុមរដ្ឋឥស្លាម ជ្រុលនិយមនោះ តាមសេចក្តីរាយការណ៍ បានកើតមានឡើង នៅថ្ងៃទី២០ ខែសីហា ឆ្នា២០១៩ នៅទីក្រុង Koutougou ក្នុងខេត្ត Soum ស្ថិតភាគខាងជើងប្រទេស ដោយពួកសកម្មប្រយុទ្ធ បានសម្លាប់ទាហានប៊ើគីណាហ្វាសូ២៤នាក់ និងរងរបួស៧នាក់ផ្សេងទៀត។

គួរបញ្ជាក់ថា ដែលធ្លាប់ជាប្រទេសមួយ នៅក្នុងចំណោមប្រទេស ដ៏មានសន្តិភាពបំផុតក្នុងតំបន់ ប្រទេសប៊ើគីណាហ្វាសូ បានទទួលរងអំពើហិង្សាក្រុមរដ្ឋឥស្លាមជ្រុលនិយម ចេញពីប្រទេសជិតខាង និងពីតំបន់ភាគខាងជើងនៃប្រទេស ដែលបច្ចុប្បន្នមិនស្ថិតនៅក្រោម ការគ្រប់គ្រងរបស់រដ្ឋាភិបាល៕
ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top