អន្តរជាតិ

កូរ៉េខាងត្បូង ពិចារណាបើកកិច្ចពិភាក្សា ការពារជាតិជាមួយជប៉ុន ក្រោយទទួលសំណើផ្លូវការ

សេអ៊ូល៖ ក្រសួងការពារជាតិបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង នឹងពិចារណាលើលទ្ធភាព នៃការជួបពិភាក្សា ជាមួយរដ្ឋមន្ត្រី ការពារជាតិជាមួយជប៉ុន នៅពេលដែលទីក្រុងតូក្យូ ដាក់សំណើផ្លូវការ បន្ទាប់ពីប្រមុខការពារជាតិថ្មី របស់ជប៉ុន បានបង្ហាញនូវបំណងចង់ ជួបជាមួយសមភាគីកូរ៉េ ខាងត្បូងរបស់លោក។

លោក Taro Kono ដែលបានចូលកាន់តំណែង ជារដ្ឋមន្រ្តីក្រសួងការពារជាតិថ្មី របស់ប្រទេសជប៉ុនកាលពីសប្តាហ៍មុន បន្ទាប់ពីអតីតរដ្ឋមន្រ្តីការបរទេសរូបនេះ បានលេីកឡេីងនៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយកាលពីដើមសប្តាហ៍នេះថា លោកសង្ឃឹមថា នឹងជួបជាមួយប្រមុខ ការពារជាតិកូរ៉េខាងត្បូង និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ លើប្រទេសកូរ៉េខាងជើង និងបញ្ហាផ្សេងទៀត។

អ្នកនាំពាក្យក្រសួងការពារជាតិលោក Choi Hyun-soo បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា “យើងមិនបានទទួលសំណើផ្លូវការ ណាមួយទាក់ទងនឹងបញ្ហានេះទេ ប្រសិនបើ (ជប៉ុន) ធ្វើសំណើមួយ យើងនឹងពិនិត្យមើលករណីនេះ”៕

ដោយ ឈូក បូរ៉ា

Facebook Comments

To Top