ព័ត៌មានជាតិ

មិននឹកស្មានថា ឯកអគ្គរដ្ឋទូតអាមេរិកថ្មី មានអបិយជំនឿសែនព្រេន ដូចខ្មែរដែរសោះ (វីដេអូ)

ភ្នំពេញ៖ បន្ទាប់ពីអញ្ជើញ មកដល់រាជធានីភ្នំពេញ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតថ្មី នៃសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី១៩ កញ្ញា បានចូលរួមជាមួយបុគ្គលិកខ្មែរ និងអាមេរិករ ធ្វើពិធីសែនព្រេន នៅផ្ទះអ្នកតា នៅក្នុងស្ថានទូត។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឲ្យដឹងថា” សូមស្វាគមន៍ លោកឯកអគ្គរដ្ឋទូត W. Patrick Murphy ដែលជាឯកអគ្គរដ្ឋទូតថ្មី នៃសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា!
លោកបានចាប់ផ្តើមការងារ នៅថ្ងៃដំបូងរបស់លោកនៅថ្ងៃនេះ ដោយមានការសែនព្រេន នៅផ្ទះអ្នកតាក្នុងស្ថានទូត”។

ក្រោយពីបានតែតាំង ជាឯកអគ្គរដ្ឋទូតអាមេរិកថ្មី ប្រចាំកម្ពុជា លោក W. Patrick Murphy បានមកដល់ ប្រទេសកម្ពុជា នៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ។ លោក W. Patrick Murphy បានសរសេរនៅលើ បណ្ដាញធ្វីតធ័រ របស់លោក ជាភាសាអង់គ្លេសដែល មានខ្លឹមសារថា ” វាពិតជាអស្ចារ្យណាស់ ដែលបានត្រឡប់ មកប្រទេសកម្ពុជាវិញ! ពីគ្រាដំបូងរបស់ខ្ញុំនៅទីនេះខ្ញុំ មានអារម្មណ៍ស្វាគមន៍យ៉ាងកក់ក្តៅ និងទន្ទឹងរងចាំពង្រឹងទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងកម្ពុជា”។

មុនមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ លោកទូតអាមេរិកថ្មី ក៏ប្ដេជ្ញាជួយកម្ពុជា-អាមេរិក លើការពង្រឹងកិច្ចប្រតិបត្តិការ ជាពិសេស លទ្ធិប្រជាធិបតេយ្យផងដែរ៕
សូមទស្សនាវីដេអូដូចខាងក្រោម៖

Facebook Comments

To Top