សុខភាព

មានជំងឺពងទក ហើយអត់ព្យាបាល អ្នកនឹងប្រឈមបន្ថែម នឹងផលវិបាកទាំងនេះ

ជាធម្មតា និងជារឿងធម្មជាតិនោះ ដើម្បីពងស្វាសអាចលូតលាស់ និងបំពេញមុខងាររបស់វាបាន លុះត្រាតែវាស្ថិតនៅក្នុងកន្លែងមួយ ដែលត្រជាក់ជាងសីតុណ្ហភាព រាងកាយមនុស្សយើងធម្មតា នោះគឺថង់ពងស្វាសតែម្តង។ ទោះបីជាយ៉ាងណាក៏ដោយ ផលវិបាកនៃពងស្វាសដែលមិនស្ថិតនៅកន្លែង ដែលវាគួរនៅនោះមានដូចជា៖

មហារីកពងស្វាស

ជំងឺមហារីកប្រភេទនេះច្រើនតែ ចាប់ផ្តើមចេញពីកោសិកាក្នុង ពងស្វាសដែលផលិតមេជីវិត ឈ្មោលមិនពេញលក្ខណៈ។ ចំពោះហេតុផលនាំឲ្យ កើតមហារីកនេះវិញក៏មិនទាន់ដឹងច្បាស់ដែរ។ ប៉ុន្តែបុរសដែលមានជំងឺពងទក គឺប្រឈមខ្ពស់ជាងគេង។ ការប្រឈមមុខនេះនឹងកាន់តែខ្ពស់ទៀត បើសិនជាពងទកនោះស្ថិតនៅក្នុងពោះ។

មានបញ្ហាក្នុងការមានកូន

ចំនួនមេជីវិតឈ្មោលទាប គុណភាពមេជីវិតឈ្មោលមិនល្អ និងការថយចុះសមត្ថភាពធ្វើឲ្យមានកូន ទំនងជាកើតមានច្រើន លើបុរសដែលមានជំងឺពងទក។ រឿងនេះអាចដោយសារតែពងស្វាស លូតលាស់មិនធម្មតា ហើយវាកាន់តែធ្ងន់ធ្ងរថែមទៀត បើសិនជាមិនបានព្យាបាលរយៈពេលយូរ។

ផលវិបាកផ្សេងៗទៀត ដែលទាក់ទងនឹងទីតាំងមិនធម្មតា នៃពងទកដែរនោះមានដូចជា៖

រមួលពងស្វាស

ការរមួលពងស្វាសនេះ អាចបណ្តាលឲ្យកាត់ផ្តាច់លំហូរឈាម សរសៃប្រសាទ និងបំពង់បញ្ជូនទឹកកាម ពីពងស្វាសទៅលិង្គបាន។ យ៉ាងណាមិញ វាគឺជាអាការៈជំងឺដែលឈឺខ្លាមងបំផុត ហើយកាត់ផ្តាច់ការផ្គត់ផ្គង់ឈាម ទៅពងស្វាសថែមទៀត។ បើសិនជាមិនមានការព្យាបាលលឿនទេ វាអាចនឹងបណ្តាលឲ្យ អ្នកជំងឺបាត់បង់ពងស្វាសបាន។

ការប៉ះទង្គិច

បើសិនជាពងស្វាសស្ថិតក្នុងគ្រលាន វាអាចនឹងរងការខូចខាត ដោយសារតែសម្ពាធប្រឆាំង នឹងឆ្អឹងថ្ងាសក្រោម។

កើតជាក្លននៅគ្រលាន

បើសិនជាច្រកចេញរវាងពោះ និងគ្រលាន ធូរខ្លាំង នោះវានឹងធ្វើឲ្យកង់ នៃពោះវានអាចធ្លាក់ចូលទៅ ក្នុងគ្រលានបានដែរ ៕

ប្រភព៖ www.health.com.kh

Facebook Comments

To Top