អន្តរជាតិ

ក្រុមប្រឹក្សាសន្តិសុខ សហប្រជាជាតិ ថ្កោលទោសយ៉ាងខ្លាំង ទៅលើអំពើវាយប្រហារ ក្នុងប្រទេសអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ថា កាលពីថ្ងៃព្រហស្បតិ៍ទី ១៩ ខែកញ្ញា ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ បានថ្កោលទោស ចំពោះការវាយប្រហារភេរវកម្ម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សា បានថ្កោលទោស លើការវាយប្រហារ នៅក្នុងទីក្រុង Qalat ខេត្ត Zabul កាលពីថ្ងៃព្រហស្បតិ៍ និងនៅទីក្រុង Kabul និង Charikar ខេត្ត Parwan កាលពីថ្ងៃអង្គារ ។

ក្រុមតាលីបង់ បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារទាំង៣ ដែលការវាយប្រហារនីមួយៗ បណ្តាលឱ្យស្លាប់ជនស៊ីវិល ជាច្រើននាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top