ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ នាំយកស្បៀង និងឱសថ ឧបត្ថម្ភដល់ពលរដ្ឋ ជួបគ្រោះទឹកជំនន់ នៅខេត្តកំពង់ឆ្នាំ

ភ្នំពេញ​៖ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន​​ GTVC បាននាំយកម្ហូបអាហារ​ គ្រឿងឧបភោគបរិភោគច្រើនមុខ រួមជាថ្នាំពេទ្យ និងថវិកា ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ ដែលកំពុងជួបការលំបាក និងកំពុងជួបគ្រោះទឹកជំនន់ ជាច្រើនគ្រួសារ នៅឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

ក្នុងឱកាសនាំយក គ្រឿងឧបភោគបរិភោគ ព្រមជាមួយថ្នាំពេទ្យ និងថវិកា ឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ ជួបការលំបាកនិងជួបគ្រោះទឹកជំនន់ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ លោកឧកញ៉ា​ ទៀ វិចិត្រ បានមានប្រសាសន៍ថា ការផ្តល់ជំនួយ ជូនពលរដ្ឋ ដែលជួបការលំបាក ដោយគ្រោះទឹកជំនន់នេះ គឺជាការចែករំលែក និងរួមចំណែកជាមួយ អជ្ញាធរ គ្រប់លំដាប់ថ្នាក់ ដែលកំពុងយកចិត្តទុកដាក់ ជួយពលរដ្ឋដែលរងគ្រោះ ដោយគ្រោះធម្មជាតិ នៅតាមមូលដ្ឋាននានា ។

សូមរំលឹកថា អំណោយ ដែលលោកឧកញ៉ា ទៀ វិចិត្រ នាំយកទៅឧបត្ថម្ភ ជូនពលរដ្ឋនាពេលនេះ ក្រៅពីម្ហូបអាហារគ្រឿងឧបភោគបរិភោគ និង ថ្នាំពេទ្យ ក៏មានផ្តល់ជូន នូវថវិកាបន្ថែម ក្នុងមួយគ្រួសារ ១០ម៉ឺនរៀលផងដែរ៕ ដោយ៖ ដារាត់

Facebook Comments

To Top