អត្ថបទពាណិជ្ជកម្ម

ស្រាបៀរ លីអូ ឧបត្ថម្ភកម្មវិធីជប់លៀង លើកប៉ាល់ដ៏ធំបំផុតនៅអាស៊ី

ភ្នំពេញ៖ It’s the Ship ជាកម្មវិធីជប់លៀងលើ កប៉ាល់ដ៏អស្ចារ្យដែលមានមនុស្សជាច្រើននាក់ មកពីបណ្តាលប្រទេសលើពិភពលោក ចង់ចូលរួមទទួលយកបទពិសោធន៍ដែលមានតែ ម្តងក្នុងឆាកជីវិត!។

ការមើលទៅការរៀបចំកម្មវិធី It’s the ship គឺស័ក្តិសមជាមួយអតិថិជនយុវវ័យរបស់ស្រាបៀរ លីអូ នៅប្រទេសកម្ពុជានិងប្រទេសសិង្ហបុរី ដែលធ្វើឲ្យក្រុមហ៊ុនស្រាបៀ លីអូមិនស្ទាក់ស្ទើរក្នុងការចូលរួមជាដៃគូឧបត្ថម្ភឡើយ។

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ យើងបានរៀបចំព្រឹត្តិការណ៍ជប់លៀងប្រកាស ជាសាធារណៈអំពីកម្មវិធី It’s the ship នៅ Eden garden, Bottom up pub នៅតាម Beer Garden ផ្សេងៗក្នុងរាជធានីភ្នំពេញ ដើម្បីបង្ហាញឲ្យដឹងពី Captain LEO ដែលនឹងនាំយុវវ័យកម្ពុជាជំនាន់ថ្មី មកស្គាល់ពីកម្មវិធីជប់លៀងលើកប៉ាល់ដ៏អស្ចារ្យនេះ ដែលចេញដំណើរកម្សាន្តពីប្រទេសសិង្ហបុរីទៅដែនទឹកអន្តរជាតិ ចំនួន៣ថ្ងៃ ២យប់ចាប់ពីថ្ងៃទី១៣ ដល់១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ រួមជាមួយសកម្មភាពសប្បាយៗជាច្រើន និងការជប់លៀងយ៉ាង ពិសេសនៅលើកប៉ាល់។ នេះជាកម្មវិធីជប់លៀងដ៏អស្ចារ្យ ដែលអ្នកអាចរាប់អានមិត្តភក្តិថ្មីៗមកពីជុំវិញពិភពលោក។

យើងបានរកឃើញ អ្នកឈ្នះរង្វាន់ដំបូងគេនៅ Bottom Up ឈ្មោះកញ្ញា សាង សិរីរ័ត្ន ដែលឈ្នះសំបុត្រទៅចូលរួមកម្មវិធីជប់លៀង It’s the Ship នៅប្រទេសសិង្ហបុរី! តាមដាន Leopard ដើម្បីរីករាយជាមួយកម្មវិធីសប្បាយៗ និងប្រូម៉ូសិនពិសេសពីស្រាបៀរ លីអូ នៅក្នុងកម្មវិធី It’s the ship ព្រមទាំងមានឱកាសឈ្នះសំបុត្រចូលរួម កម្មវិធីជប់លៀងលើកប៉ាល់ដ៏ធំបំផុត។ សំបុត្រជាច្រើននឹងផ្តល់ជូនតាមរយៈ Captain LEO នៅតាម Pub និងក្លឹបក្នុងរាជធានីភ្នំពេញ។ 

ជាវស្រាបៀរលីអូ ដើម្បីមានឱកាសចាប់ឆ្នោត ផ្សងសំណាង ដើម្បីឈ្នះសំបុត្រចូលរួមកម្មវិធីIt’s The Ship ជាមួយការប្រគំតន្ត្រីសប្បាយៗ កម្មវិធីជប់លៀង Pool parties និងជួបតារាល្បីៗ។ សំបុត្រ១ សន្លឹកអាចចូលរួមបាន៤នាក់ ដូច្នេះអ្នកអាចហៅមិត្តសម្លាញ់ 3 នាក់ឲ្យចូលរួមជាមួយបាន។

រង់ចាំឱកាសដ៏រំភើបនេះទាំងអស់គ្នា! ហើយចាំមើល អ្នកណាខ្លះចូលរួមជាមួយ Captain ដើម្បីរាំលេងកម្សាន្តនៅលើកប៉ាល់ដ៏ប្រណីត! ចាំជួបគ្នានៅថ្ងៃទី២០ ខែកញ្ញានេះនៅ 66 Degree និងថ្ងៃទី ២១ ខែកញ្ញានៅ57 club!។

តោះមករួមទាំងអស់គ្នា និងរីករាយជាមួយស្រាបៀរ លីអូ ព្រមទាំងមានឱកាសចូលរួមកម្មវិធីជប់លៀងដ៏អស្ចារ្យ It’s The Ship! សូមតាមដានផេកហ្វេសប៊ុក LEO BeerCambodia ដើម្បីដឹងពីព័ត៌មានបន្ថែម។ ចំាអីទៀត តោះមកសប្បាយៗទាំងអស់គ្នា!៕

Facebook Comments

To Top