នយោបាយ

ទស្សនៈ និងមតិ៖ អាមេរិកបញ្ជូនទូតថ្មីមកកម្ពុជា មានន័យថា ទទួលស្គាល់ រដ្ឋាភិបាលស្របច្បាប់រួចទៅហើយ

ភ្នំពេញ ៖ ក្រោយពីតែងតាំង ជាឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា នៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ លោក W. Patrick Murphy បានមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញបេសកកម្មការទូត រវាងកម្ពុជា-អាមេរិក ដែលវត្តមានរបស់ទូតអាមេរិកថ្មីនេះ មានន័យថា ទោះបីចង់ ឬមិនចង់ សហរដ្ឋអាមរិក បានទទួលស្គាល់លទ្ធផលបោះឆ្នោត កាលពីពេលកន្លងទៅ និងទទួលស្គាល់រដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ។

បើទោះបីអាមេរិកពហិការ និងប្រឆាំងយ៉ាងណាក៏ដោយ ក៏អាមេរិកមិនអាចអត់មាន ឯកអគ្គរដ្ឋទូតនៅកម្ពុជាបានទេ ព្រោះក្នុងក្របខណ្ឌអាស៊ាន គឺសរសរស្ដម្ភរវាងអាមេរិក និងអាស៊ាន ។ នៅក្នុងប្រទេសកម្ពុជា អាមេរិកលេងល្បែងប្រជាធិបតេយ្យ គឺដៃម្ខាងញុលសង្គ្រោះជាតិ បណ្ដុះចលនាសង្គ្រោះជាតិ ឲ្យញុះញង់ និងដៃម្ខាងទៀតចាប់រដ្ឋាភិបាល ។

អ្វីៗដែលអាមេរិកកំពុងតែធ្វើ គឺជាផលប្រយោជន៍ របស់ខ្លួនសុទ្ធសាធ ។ ដូច្នេះការដែលអាមេរិក បញ្ជូនទូតថ្មីមកកម្ពុជានេះ គឺមានន័យថា អាមេរិកទទួលស្គាល់ រដ្ឋាភិបាលស្របច្បាប់ហើយ ។

សូមរំលឹកថា ក្រោយត្រូវបានតែងតាំង ជាទូតអាមេរិកថ្មីប្រចាំកម្ពុជាជាផ្លូវការ លោក W. Patrick Murphy បានសរសេរនៅលើ បណ្ដាញធ្វីតធ័រ របស់លោក ជាភាសាអង់គ្លេសដែល មានខ្លឹមសារថា ”វាពិតជាអស្ចារ្យណាស់ ដែលបានត្រឡប់ មកប្រទេសកម្ពុជាវិញ! ពីគ្រាដំបូងរបស់ខ្ញុំនៅទីនេះខ្ញុំ មានអារម្មណ៍ស្វាគមន៍យ៉ាងកក់ក្តៅ និងទន្ទឹងរង់ចាំពង្រឹងទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងកម្ពុជា”។

មុនមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ លោកទូតអាមេរិកថ្មី ក៏ប្ដេជ្ញាជួយកម្ពុជា-អាមេរិក លើការពង្រឹងកិច្ចប្រតិបត្តិការ ជាពិសេសលទ្ធិប្រជាធិបតេយ្យផងដែរ ៕

Facebook Comments

To Top