អន្តរជាតិ

មុនជំនួបរវាងលោកមូឌី-ត្រាំ, សមាជិកសភាអាមេរិក ៤៤រូប អំពាវនាវឱ្យដកទណ្ឌកម្មពាណិជ្ជកម្ម ប្រឆាំងនឹងឥណ្ឌា

ញូដេលី៖ ទំនាក់ទំនងពាណិជ្ជកម្ម​ រវាងប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិក បានឈានដល់ការវាយប្រហារដំបូង នៅពេលដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានផ្អាកសិទ្ធិដល់រដ្ឋាភិបាល ទីក្រុងញូវដែលី ពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់ខ្លួន ហើយក្រោយមក នៅពេលដែលប្រទេសឥណ្ឌា បានដំឡើងពន្ធគយលើការនាំចូលចំនួន ២៨ មុខ របស់អាមេរិក ចាប់ផ្តើមពីខែមិថុនា ឆ្នាំ២០១៩នេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ បានឱ្យដឹងថា ប្រទេសឥណ្ឌាគឺជាអ្នកទទួលផលធំបំផុតពី GSP ដែលមានរយៈពេល៤៣ ឆ្នាំ ដែលបានផ្តល់លទ្ធភាពដល់ទីផ្សារ អាមេរិកដល់សេដ្ឋកិច្ចដែលមាន ការអភិវឌ្ឍតិចតួច។

ពាក់ព័ន្ធនឹងវិវាទរបស់ប្រទេសទាំងពីរនេះ សមាជិកសភាអាមេរិកចំនួន ៤៤ រូប បានស្នើដល់តំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer ឲ្យ ធ្វើឱ្យស្ថានភាពប្រព័ន្ធ អនុគ្រោះពន្ធទៅឥណ្ឌាវិញ ព្រោះវានឹងផ្តល់លទ្ធភាព ទីផ្សារកាន់តែប្រសើរសម្រាប់ការនាំចេញ របស់អាមេរិកទៅកាន់ប្រទេសឥណ្ឌា និងការនាំចូលពីឥណ្ឌា។

សមាជិកសមាជិការទាំងនោះ បានលើកឡើងនៅក្នុង លិខិតផ្ញើជូនលោក Lighthizer កាលពីថ្ងៃអង្គារ (១៧ កញ្ញា) ថា ដូចឧស្សាហកម្មអាមេរិក រងការប៉ះពាល់ដោយកង្វះ ការចូលដំណើរការទៅទីផ្សារឥណ្ឌា ដោយយុត្តិធម៌ និងក្រុមហ៊ុនអាមេរិចក្រុមហ៊ុន និងកម្មករ ក៏រងគ្រោះដោយសារពន្ធថ្មី ដោយសារការបញ្ចប់ប្រព័ន្ធអនុគ្រោះពន្ធ GSP នេះដែរ ៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top