ព័ត៌មានជាតិ

រថយន្ត ខ.ភ.ម. បុករថយន្តធុនធំ១គ្រឿង នៅស្រុកកំពង់សិលា

ភ្នំពេញ៖រថយន្តខេមរភូមិន្ទ បុករថយន្តធុនធំ១គ្រឿង នៅក្នុងស្រុកកំពង់សិលា កាលពីវេលាម៉ោង១២និង២០នាទីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិអូរតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងរវាងរថយន្តធំមួយគ្រឿង ពាក់ស្លាកលេខ ខ. ភ. ម. ៣.៨២៧៩ មានទិសដៅ ព្រះសីហនុ-ភ្នំពេញ បានបុកជាមួយរថយន្តធំមួយគ្រឿងទៀត ដែលគ្មានស្លាកលេខ បើកបរដោយឈ្មោះ មាជ បាន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិក្រាំងក្តី ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងទិសដៅបញ្ច្រាសគ្នា តែមិនបណ្តាលឲ្យមនុស្ស រងរបួសអ្វីនោះទេ ។

សមត្ថកិច្ចបន្តទៀតថា ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តស្លាកលេខ ខ. ភ. ម. បានចុះរត់គេចខ្លួន បាត់ស្រមោលតែម្តង ។ ក្រោយកើតហេតុកម្លាំងអាវុធហត្ថ ស្នាក់ការ៤០២ បានសហការជាមួយ អធិការដ្ឋាននគរបាលស្រុកកំពង់សិលា ចុះជួយអន្តរាគមន៍សម្រួលចរាចរណ៍ និងស្ទូចយករថយន្ត មករក្សារទុកនៅអធិការដ្ឋាន នគរបាលស្រុកកំពង់សិលា ដើម្បីរង់ចាំម្ចាស់រថយន្តបង្កចូលខ្លួន ដោះស្រាយតាមនីតិវិធី៕

Facebook Comments

To Top