អត្ថបទពាណិជ្ជកម្ម

តំណាង IZE Cola៖​ ភ្ជុំបិណ្ឌឆ្នាំនេះ ទឹកក្រូចដ៏ផ្អែមឆ្ងាញ់របស់ខ្លួន ត្រូវប៉ាន់ខ្លាំង ជាមួយពលរដ្ឋកម្ពុជា ប្រគេនជាចង្ហាន់សម្រាប់ព្រះសង្ឃ

តាំងពីបិណ្ឌទី១ រហូតដល់ពេលនេះ បើតាមការសង្កេត ទៅលើភេសជ្ជៈ ដែលពលរដ្ឋកម្ពុជា ទិញយកទៅប្រគេនព្រះសង្ឃ នៅតាមបណ្តាលវត្តអារ៉ាមផ្សេងៗ ឃើញថាមានច្រើនចម្រុះគ្នា ប៉ុន្តែទឹកក្រូចអាយស៍កូឡាមួយប្រភេទ ត្រូវបានប្រទះឃើញស្ទើរគ្រប់អារ៉ាម ដែលពុទ្ធិបរិស័ទ យកទៅប្រគេនព្រះសង្ឃ។

កញ្ញា មាស ចរិយា ក្នុងសម្លៀកបំពាក់អាវប៉ាក់ស សំពត់ហូលយកអាហារ និងភេសជ្ជៈមកប្រគេនព្រះសង្ឃ នៅវត្តសាមគ្គីរង្សី ប្រាប់អ្នកសារព័ត៌មានថា “មូលហេតុដែលខ្ញុំយកទឹកក្រូច មកប្រគេនព្រះសង្ឃឆ្នំានេះ គឺដោយសារតែលឺគេ និយាយតៗគ្នាថា ព្រះសង្ឃចូលចិត្ត ទឹកក្រូចអាយស៍ IZE Cola ហ្នឹងឯង អ៊ីចឹងហើយបានខំទិញ មកហ្នឹងហើយណាមួយ រសជាតិវាឆ្ងាញ់មែន។”

លោក ម៉ៃឃើល សុវណ្ណ តំណាងទឹកក្រូចអាយស៍កូឡា បានអោយដឹងថា “ ជាការពិតណាស់ បើមើលទៅ តួរលេខដែលក្រុមការងារទឹកក្រូចអាយស៍ លក់បាន វាពិតជាមានការកើនឡើងច្រើន បើប្រៀបធៀបទៅនឹងឆ្នាំមុន ក្នុងរដូវភ្ជុំបិណ្ឌដូចគ្នានេះ។” លោកបានពន្យល់ហេតុផលថា “វាអាចមកពីរសជាតិឆ្ងាញ់ របស់ទឹកក្រូចតែម្តង បូករួមជាមួយគុណភាពល្អ របស់គ្រឿងផ្សំ ដែលយើងប្រើប្រាស់ ហើយនឹងការគាំទ្រ ពីអតិថិជនតែម្តង។”

សូមបញ្ជាក់ថា ក្រុមហ៊ុនផលិតទឹកក្រូចអាយស៍កូឡា ក៏កំពុងបន្តផ្តល់ជូននូវប្រូម៉ូសិនជាច្រើន ដល់អតិថិជនរបស់ខ្លួន ទូរទាំងប្រទេស នូវកាដូជាច្រើនដូចជា សំបុត្រកុន 3D, ដបទឹក, អាវយឺត, និង កាបូប រហូតដល់ថ្ងៃទី ២៦ កញ្ញា រាល់អតិថិជន ដែលទិញយក ទឹកក្រូចអាយស៍ គ្រប់រសជាតិនៅស្តង់ លើទីតាំងផ្សារ ផ្សារសាន់ហាន់ (ទួលសង្កែ) ផ្សារព្រែកព្នៅ ផ្សារឧត្តុង្គ ផ្សារព្រែកអញ្ចាញ ផ្សារបឹងកេងកង ផ្សារកាប់គោ ផ្សារកណ្តាល អូឬស្សី ត្រពាំងឈូក ស្ទឹងមានជ័យថ្មី ផ្សារច្បារអំពៅ ផ្សារពោធិញ្ញាណ ផ្សារព្រៃទា ផ្សារអូឡាំពិក ផ្សារ Century Plaza ផ្សារជម្ពូវ័ន ផ្សារដើមគរ ផ្សារឈូកមាស ផ្សារចាស់ និង ផ្សារបឹងបៃតងនិង ផ្សារផ្សេងៗ នៅតាមបណ្តាលខេត្តក្រុងទាំងអស់៕

Facebook Comments

To Top