អត្ថបទពាណិជ្ជកម្ម

មកស្គាល់រថយន្តថ្មីមួយប្រភេទ ដែលទទួលបានការពេញនិយមខ្លាំង នៅកម្ពុជាពេលថ្មីៗនេះ!

កាលពីពេលថ្មីៗនេះ គេសង្កេតឃើញមានរថយន្តថ្មីមួយប្រភេទ ដែលទើបនឹងមកដល់ប្រទេសកម្ពុជា ថ្វីត្បិតរថយន្តនេះ ទើបនឹងមានដាក់លក់ក្នុងទីផ្សារ កម្ពុជាក៏ពិតមែន តែវាទទួលបានការពេញនិយម ពីសំណាក់អ្នកប្រើប្រាស់រថយន្ត គួរឲ្យកត់សម្គាល់ផងដែរ។ រថយន្តនេះទើបតែមកដល់ទីផ្សារកម្ពុជា មិនបានប៉ុន្មានខែផង តែយើងឃើញមានចំនួនរថយន្ត ដែលចរាចរណ៍ នៅលើផ្លូវមិនតិចនោះទេ ។

បើតាមឲ្យដឹង រថយន្តនេះត្រូវបាននាំចូល និងចែកចាយដោយក្រុមហ៊ុន RMA Cambodia វាជាប្រភេទរថយន្ត SUV ធន់កណ្ដាល ទំនើប ទាន់សម័យ និងមានតម្លៃសមរម្យទៀតផង។ ដោយសារតម្លៃសមរម្យ ហើយថែមទាំងមាន​ បច្ចេកវិទ្យាទំនើបទៀតនោះ ធ្វើឲ្យរថយន្តនេះទទួលបាន ការគាំទ្រយ៉ាងច្រើនកុះករ និងក្លាយជាដៃគូរ ប្រគួតប្រជែងដ៏ខ្លាំងសម្រាប់ទីផ្សាររថយន្តថ្មី ក៏ដូចជាទីផ្សាររថយន្តមួយតឹកផងដែរ ព្រោះឥឡូវនេះអ្នកមានលុយត្រឹមតែ 2ម៉ឺនជាងក៏អាចជិះរថយន្តថ្មីគាស់កែសបានដែរ។ បើតាមការឲ្យដឹងពីក្រុមហ៊ុន RMA Cambodia រថយន្តនេះត្រូវបាន អតិថិជនកុម្ម៉ង់ទិញយ៉ាងច្រើន ដោយតាមតួលេខពីក្រុមហ៊ុន មានជាង 400 គ្រឿងហើយមកទល់ពេលនេះ។

រថយន្ត SUV ដែលមានឈ្មោះបោះសំលេងមួយនេះជាផលិតផលរបស់ក្រុមហ៊ុន Ford ដែលមានឈ្មោះថា Ford Ecosport ម៉ូដែលឆ្នាំ 2020។ Ford Ecosport ស៊េរីថ្មី 2020 ត្រូវបានរចនារូបរាងថ្មីទាំងស្រុង ទាំងរូបរាងផ្នែកខាងក្នុង ខាងក្រៅ និងជាពិសេសបំពាក់ទៅដោយ បច្ចេកវិទ្យាទំនើបៗចុងក្រោយជាច្រើន សំរាប់ជួយសំរួលដល់ការបើកបរ របស់លោកអ្នករួមមាន៖ បញ្ឆេះរថយន្តដោយពុំចាំបាច់ប្រើសោរ, បច្ចេកវិទ្យា SYNC 3 និងអេក្រង់ Touch Screen 8 អ៊ីង ,កាមេរ៉ាក្រោយជំនួយចូលចត និងអាច Zoom បាន, ចង្កៀងមុខភ្លឺច្បាស់ល្អ ជាមួយនឹងភ្លើង LED បំភ្លឺពេលថ្ងៃ និងមានបំពាក់ហ្វាកូដអូតូ, សេនសឺ 8 គ្រាប់ ខាងមុខ និងខាងក្រោយជំនួយចូលចត, ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត, ប្រព័ន្ធហ្វ្រាំង ABS និងប្រព័ន្ធទប់លំនឹងរថយន្ត ពេលបើកបរលើផ្លូវកោង និងរអិល, មានពោងសុវត្ថិភាពចំនួន 6 និងចង្កូតបូមអេឡិចត្រូវនិច ធូរងាយស្រួលបើកបរជាដើម។

រថយន្តនេះស័ក្តិសមបំផុត សម្រាប់អ្នកបើកបរក្នុងទីក្រុង អ្នកទើបនឹងចាប់ផ្ដើមមានគ្រួសារហើយ មានសមាជិកតិច និងសម្រាប់សិស្សនិស្សិតផងដែរ។ Ford Ecosport ទាំងទំនើប និងទាន់សម័យ ហើយតម្លៃវិញកាន់តែពិសេស ត្រឹមតែ $29,900 ឬលោកអ្នកអាចបង់មុនត្រឹមតែ $5,980 និងបង់ប្រចាំខែត្រឹមតែ $397 តែប៉ុណ្ណោះ ដូចនេះសម្រាប់សិស្ស ដែលទើបនឹងបញ្ចប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្មីៗនេះ ឪពុកម្ដាយដែលមានបំណង ទិញរថយន្តឲ្យកូនៗ អាចពិចារណាទិញរថយន្ត SUV មួយនេះឲ្យកូនៗជាទីស្រលាញ់បាន ហើយមិនចាំបាច់ឈឺក្បាល ចំណាយពេលនាំជាងទៅCheck មើលម៉ាស៊ីន និងជើងក្រោម ហើយទ្រាំប្រើរថយន្តចាស់ៗទៀតនោះទេ បើរថយន្តថ្មីតម្លៃធូរប៉ិននឹង លក្ខខណ្ឌបង់រំលោះធូរប៉ិននឹងហើយនោះ ម្យ៉ាងទៀតរាល់ការទិញរថយន្ត Ford ពីក្រុមហ៊ុន Ford អ្នកក៏បានទទួលបានការធានា ពីក្រុមហ៊ុនផ្ទាល់ថែមទៀតផង៕

Facebook Comments

To Top