អន្តរជាតិ

ទឹកជំនន់គិតត្រឹមខែកញ្ញានេះ បានឆក់យកជីវិត ពលរដ្ឋឥណ្ឌា១៤២២ នាក់ហើយ

ញូវដេលី: ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃអង្គារទី១៧ខែកញ្ញានេះបានឲ្យដឹងងថាមនុស្សដល់ទៅ១,៤២២នាក់ ហើយដែលបានបាត់បង់ជីវិតនៅក្នុងប្រទេសឥណ្ឌាក្នុងរយៈពេលប៉ុន្មានខែ កន្លងមកនេះដោយសារភ្លៀងនិងឧប្បត្តិហេតុទាក់ទងនឹងទឹកជំនន់នៅក្នុងរដ្ឋជាច្រើននៃប្រទេសរួមមានរដ្ឋ Kerala, Maharashtra, Bihar និង Madhya Pradesh ។

កាសែតប្រចាំថ្ងៃរបស់ឥណ្ឌាThe Hindustan Times បានចុះផ្សាយថាចន្លោះពីថ្ងៃទី ១ ខែមិថុនាដល់ថ្ងៃទី ១៤ ខែកញ្ញាយ៉ាងហោចណាស់មនុស្ស ១.៤២២ នាក់បានស្លាប់ដោយសារភ្លៀងធ្លាក់ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីទិន្នន័យបានចាប់ផ្តើមប្រមូលទុកកាលពី ៩ ឆ្នាំមុន។ ឆ្នាំទៅតួលេខនេះឈរនៅត្រឹម ១.៣៧៩ នាក់ដែលក្នុងនោះគិតត្រឹមរដ្ឋ Kerala មានអ្នកស្លាប់ចំនួន ៤៩៨ នាក់។

របាយការណ៍បានបញ្ជាក់ទៀតថាការស្លាប់ទាក់ទងនឹងខ្យល់មូសុងបានរីករាលដាលពាសពេញប្រទេសឥណ្ឌាច្រើនជាងឆ្នាំមុន ៗ ដែលមានចំនួនអ្នកស្លាប់ខ្ពស់បំផុត ៣១៧ នាក់នៅរដ្ឋ Maharashtra បន្ទាប់មកគឺ ២០៣ នៅ West Bengal និង ២០០ នាក់នៅ Madhya Pradesh៕

ប្រែសម្រួលដោយ:ស៊ុនលី

Facebook Comments

To Top