នយោបាយ

អតីតគណៈអចិន្ត្រៃយ៍ CNRP កំណត់ឲ្យលោក សម រង្ស៊ីមកតំបន់អាស៊ី ៥វិច្ឆិកា ត្រៀមមកកម្ពុជា ៩វិច្ឆិកា

ភ្នំពេញ៖ លទ្ធផលកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ អតីតគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ បានកំណត់ឲ្យលោក សម រង្ស៊ី ចូលមកតំបន់អាស៊ី នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីត្រៀមចូល កម្ពុជានាថ្ងៃ៩ វិច្ឆិកា។

យោងតាមសេចក្តីសម្រេច ៥ ចំណុច របស់គណៈអចិន្ត្រៃយ៍ អតីតគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា

១- គាំទ្រផែនការសកម្មភាព ដែលសម្រេចដោយកិច្ចប្រជុំកំណត់ ផែនការយុទ្ធសាស្ត្រ របស់ថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ។

២- កំណត់ចាត់ចែងមធ្យោបាយ ឲ្យថ្នាក់ដឹកនាំគណបក្ស និងលោកប្រធានស្តីទី សម រង្ស៊ី ចូលទៅកាន់តំបន់អាស៊ី នៅថ្ងៃ ៥ វិច្ឆិកា ។

៣- ត្រៀមថវិកាសម្រាប់ផ្គត់ផ្គង់ កងកម្លាំងប្រដាប់អាវុធ ដែលផ្តាច់ខ្លួនពីរបប ហ៊ុន សែន មកការពារប្រជារាស្ត្រ នៅថ្ងៃ ៩ វិច្ឆិកា

៤- ប្រគល់ភារកិច្ចជូនរចនាសម្ព័ន្ធ គណបក្សសង្គ្រោះជាតិ គ្រប់លំដាប់ថ្នាក់ ទាំងក្នុង និងក្រៅប្រទេស អនុវត្តផែនការមាតុភូមិនិវត្តន៍ ថ្ងៃ ៩ វិច្ឆិកា ។

៥- អំពាវនាវឲ្យពលករខ្មែរ ដែលកំពុងធ្វើការនៅក្រៅប្រទេស វិលត្រឡប់ចូលកម្ពុជា មកចូលរួមជាមហាកម្លាំង ជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន នៅថ្ងៃ ៩ វិច្ឆិកា៕

Facebook Comments

To Top