អត្ថបទពាណិជ្ជកម្ម

ស្រាបៀរលីអូ រៀបចំពីធីជប់លៀង និងថ្លែងអំណគុណដៃគូរអាជីវកម្មខ្លួន

ភ្នំពេញ៖ ដើម្បីថ្លែងអំណរគុណ និងលើកទឹកចិត្តដល់ដៃគូរអាជីវកម្ម ព្រមទាំងតំណាងចែកចាយរបស់ខ្លួន ក្រុមហ៊ុន ស្រាបៀរលីអូ នាពេលថ្មីៗនេះ បានរៀបចំពិធីជប់លៀង និងជួបជុំដ៏ធំមួយ មានឈ្មោះថា “it’s time to play Dinner Party” នៅសណ្ឋាគារ Le Meridien Angkor ដែលមានការចូលរួមពីដេប៉ូចែកចាយពីគ្រប់បណ្ដារាជធានី-ខេត្ត នៅទូទាំងប្រទេស។

លោក លូអីស ហ្វឺរេ (Lluis Ferre) អគ្គនាយកហ៊ុនស្រាបៀរលីអូប្រចាំអាស៊ីអាគ្នេយ៍ បានថ្លែងថា “ស្រាបៀលីអូ បានផលិតឡើងដោយក្រុមហ៊ុន Boonrawd ដែលក្រុមហ៊ុននេះ បង្កើតឡើងកាលពី៨៦ឆ្នាំមុនដោយ លោក ព្រីយ៉ា ភីរុំផាឌី ហើយជាក្រុមហ៊ុនស្រាបៀរទី១ដែលផលិតក្នុងប្រទេសថៃ ដោយប្រើប្រាស់នូវវត្ថុធាតុដើមក្នុងស្រុក ដើម្បីធានាអោយ បាននូវរសជាតិ និងគុណភាពល្អយ៉ាងពិតប្រាកដ ។ ក្នុងឆ្នាំ១៩៣៩ ក្រុមហ៊ុនបានទទួលសិទ្ធិក្នុងការប្រើប្រាស់បទសម្ព័ន្ធ រូបគ្រុឌ ជាសញ្ញាដោយព្រះមហាក្សត្រ រ៉ាម៉ាទី៨ ទៅលើគុណភាពរបស់ស្រាបៀរ របស់យើងគឺជាស្រាបៀរដ៏ល្បីប្រចាំ នៅប្រទេសថៃ”។

លោកបន្តថា ឆ្នាំ១៩៩៨ បានសម្ពោធស្រាបៀរលីអូនៅថៃ ហើយបច្ចុប្បន្នស្រាបៀរនេះ ជាប់ចំណាត់ថ្នាក់លេខ១ ដែលបានរក្សារសជាតិ និងគុណភាពដ៏ល្អឥតខ្ចោះអស់រយៈពេល ៣ ទៅ ៤ ជំនាន់មកហើយដោយគ្រួសារ ភីរុំផាឌី ។ ស្រាបៀរលីអូ មានវត្តមានក្នុងទីផ្សារកម្ពុជាជាង២០ឆ្នាំ មកហើយ ហើយពិតជាមានមោទនភាពសម្រាប់ភាពជោគជ័យនេះ ។

លោកបន្ថែមថា ភាពជោគជ័យ បានមកដោយសារតែការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនចែកចាយស្រាបៀរលីអូនៅកម្ពុជា ដែលធ្វើឲ្យស្រាបៀរមានឈ្មោះ បោះសំឡេង និងមានការគាំទ្រច្រើនពីអតិថិជនតាមរយៈកម្មវិធីពិសេសផ្សេងៗ ដើម្បីជួយជំរុញ ការលក់ ដូចជា យុទ្ធនាការផ្សព្វផ្សាយក្នុងទីផ្សារ ប្រូមូសិនអាពាហ៍ពិពាហ៍ និងគម្រោងថ្មីរបស់ Captain Leo ។

ឆ្លៀតក្នុងឱកាសនោះ លោក ជៀម ស្រ៊ុន អគ្គនាយកក្រុមហ៊ុន ចែកចាយស្រាបៀរលីអូ បានឲ្យដឹងថា “ពួកយើងពិតជាមានមោទនភាពណាស់ ដែលបានទទួលសិទ្ធិផ្តាច់មុខនាំចូល នូវស្រាបៀរលីអូក្នុងទីផ្សារប្រទេសកម្ពុជាជាង២០ឆ្នាំមកនេះ” ។

លោកបញ្ជាក់ថា ស្រាបៀរលីអូ បានកសាងកេរ្តិ៍ឈ្មោះយ៉ាងរឹងមាំក្នុងទីផ្សារកម្ពុជា ជាមួយនឹងរសជាតិឆ្ងាញ់ និងគុណភាពខ្ពស់ ហើយធ្វើឲ្យស្រាបៀរលក់គ្រប់ទីផ្សារដើម្បីឆ្លើយតបទៅ នឹងតម្រូវការ គ្រប់កម្មវិធីរបស់អតិថិជន ៕​

ដោយ៖ អេង ប៊ូឆេង

Facebook Comments

To Top