អត្ថបទពាណិជ្ជកម្ម

រកមិត្តចឹងឯណាបាន! មកលេងផ្ទះហើយ នាំលាភសំណាងទឹកប្រាក់ ៤០លានរៀល តាមរយៈស្រាបៀរកម្ពុជា មកជាមួយទៀត

លាភសំណាង​ គឺជារឿងមើលមិនឃើញ ហើយវាអាចនឹងមកតាមរយៈមនុស្សជុំវិញខ្លួនដែលយើងប្រាស្រ័យទាក់ទង តួរយ៉ាងដូចជារង្វាន់ ៤០លានរៀល របស់ស្រាបៀរកម្ពុជា ដែលលោក ជិន ភារុម បានឈ្នះ ដោយសារសន្តានចិត្ត ស្វាគមន៍មិត្តរបស់គាត់ អោយបានកក់ក្តៅ និង សប្បាយរីករាយអ៊ីចឹង ។

លោក ភារុម រស់នៅស្រុកពញ្ញាឮ ខេត្តកណ្តាលប្រាប់ថា “ខ្ញុំនឹកឃើញថាពួកម៉ាក​ ខានជួបគ្នាយូរដែរហើយ គ្នាក៏ខំស្កាត់មកលេង ដល់ផ្ទះទៀត ចឹងក៏ខំទៅរកទិញ ស្រាបៀរកម្ពុជាកន្លះកេស មកទទួលពួកម៉ាក អោយបានសប្បាយម្តង ដឹងអីស្រាប់តែ ទិញប៉ះចំកំប៉ុង មានរង្វាន់គាស់មកឃើញ ៤០លានរៀល ស្រែកហ៊ោរ ផ្អើលអ្នកជិតខាង។”

លោកគិតថា រង្វាន់នេះជាសំណាង ដែលមិត្តរបស់គាត់ នាំយកមកអោយគាត់តែម្តង ហើយប្រាក់រង្វាន់នេះ នឹងជួយលោកពង្រីករបរ កសិដ្ឋានចិញ្ចឹមមាន់របស់លោក អោយបានមាន់ទាកាន់តែច្រើនថែមទៀត៕

ពិសាដោយការទទួលខុសត្រូវ!

Facebook Comments

To Top