អន្តរជាតិ

ប៉ាគីស្ថានកោះអញ្ជើញ មន្ត្រីការទូតឥណ្ឌា និងអាហ្វហ្គានីស្ថាន

បរទេស៖ប៉ាគីស្ថាន តាមសេចក្តីរាយការណ៍ បានកោះអញ្ជើញមន្ត្រីការទូត មកពីប្រទេសអាហ្វហ្គានីស្ថាន និងប្រទេសឥណ្ឌា បន្ទាប់ពីមានហេតុការណ៍បាញ់ជាច្រើន នៅតាមព្រំដែនជាប់ប្រទេសទាំងពីរនោះ ដែលបានសម្លាប់ទាហាន ប៉ាគីស្ថានចំនួន ៤នាក់ និងស្ត្រីស៊ីវិលម្នាក់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យក្រសួងការបរទេស ប៉ាគីស្ថានមួយរូប បាននិយាយប្រាប់ថា ការិយាល័យ បរទេសរបស់ប្រទេសប៉ាគីស្ថាន បានកោះអញ្ជើញមន្ត្រីអាហ្វហ្គានីស្ថានមួយរូប នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ដើម្បីឲ្យទទួលខុស ត្រូវនូវអ្វីដែលខ្លួននិយាយថា ជាការបាញ់ចូលប្រទេសប៉ាគីស្ថាន ធ្វើឡើងដោយពួកសកម្មប្រយុទ្ធ នៅប្រទេស អាហ្វហ្គានីស្ថាន។

គួរបញ្ជាក់ថា ប្រទេសអាហ្វហ្គានីស្ថាននិងប៉ាគីស្ថាន តែងតែចោទប្រកាន់ដាក់គ្នា អំពីការបាញ់ឆ្លងព្រំដែន អាហ្វហ្គានីស្ថាន -ប៉ាគីស្ថាន ហើយឥណ្ឌានិងប៉ាគីស្ថាន ក៏តែងតែចោទប្រកាន់ដាក់គ្នាផងដែរ អំពីការបាញ់ឆ្លងខ្សែបន្ទាប់ឈប់ បាញ់គ្នាចាស់មួយ ដែលខ័ណ្ឌចែកតំបន់កាស្មៀរ៕

ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top