អន្តរជាតិ

រោងចក្រនុយក្លេអ៊ែរ បណ្តែតទឹករុស្សី ដំបូងបង្អស់ របស់ពិភពលោកមកដល់ផែ

បរទេស: ទីភ្នាក់ងារនុយក្លេអ៊ែរ រុស្សី Rosatom នៅថ្ងៃសៅរ៍ទី១៤ ខែកញ្ញានេះ បាននិយាយថា រោងចក្រថាមពលនុយក្លេអ៊ែរ បណ្តែតរុស្សីដំបូងបង្អស់ លើលោក បានបញ្ចប់ការធ្វើដំណើរ ពីតំបន់អាក់ទិកចម្ងាយ ៥.០០០ គីឡូម៉ែត្រ ទៅភាគខាងកើត របស់ប្រទេសហើយ។

Rosatom បាននិយាយទៀតថា រោងចក្រនុយក្លេអ៊ែរ បណ្តែតទឹក ដែលមានឈ្មោះថា Akademik Lomonosov បានមកដល់ផែ Pevek ក្នុងស្រុកChukotka ដែលជាកន្លែងវានឹង ចាប់ផ្តើមដំណើរការ នៅដំណាច់ឆ្នាំ នៅពេលដែលតំណភ្ជាប់ បណ្តាញអគ្គិសនី ក្នុងតំបន់នឹងកើតមាន។

រោងចក្រថាមពលនុយក្លេអ៊ែរនេះ បានចាកចេញពីតំបន់ Murmansk នៅភាគខាងជើង ដ៏ឆ្ងាយនៃប្រទេសរុស្ស៊ី តាំងតែពីថ្ងៃទី២៣ ខែសីហា បន្ទាប់ចាក់បំពេញ ឥន្ធនៈនុយក្លេអ៊ែរ។ វាមានមានបណ្តោយ សរុប១៤៤ ម៉ែត្រនិងទទឹង ៣០ ម៉ែត្រដែលត្រូវបាន រចនាឡើងក្នុងការបំពេញ តម្រូវការថាមពល របស់សហគមន៍ដាច់ស្រយាល៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top