នយោបាយ

លោក កឹម សុខា បញ្ជាក់ជំហរជាថ្មីថា មិនទទួលស្គាល់លោក សម រង្ស៊ី ជាប្រធានចលនាសង្រ្គោះជាតិ

ភ្នំពេញ៖ សហមេធាវីការពារក្តី លោក កឹម សុខា បានបញ្ជាក់ជាថ្មីថា លោក កឹម សុខា មិនទទួលស្គាល់លោក សម រង្ស៊ី ជាប្រធានចលនា គណបក្សសង្រ្គោះជាតិ នោះទេ ។

យោងតាមការបង្ហោះ នៅលើហ្វេសប៊ុក លោក មុត ចន្ថា អ្នកជំនិតលោក កឹម សុខា នៅព្រឹកថ្ងៃទី១៥ កញ្ញា ថា “សហមេធាវីការពារក្តីរបស់ ឯកឧត្តម កឹម សុខា បានបង្ហោះ សេចក្តីថ្លែងការណ៍មួយ ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ឡើងវិញ ដោយបញ្ជាក់ថា ឯកឧត្តម កឹម សុខា នៅតែរក្សាជំហរ ដដែល គឺគាត់មិនទទួលដឹងឮ នូវការរៀបចំ និងការសម្រេចណាមួយ នៃសន្និសីទនៅថ្ងៃទី១-២»។

សន្និសីទនាពេលនោះធ្វើឡើងនៅលើទឹកដី សហរដ្ឋអាមេរិក ដោយមានអ្នកចូលរួម សុទ្ធតែជាមនុស្ស ជំនិតលោក កឹម សុខា។

ក្នុងសេចក្តីថ្លែងការណ៍ បញ្ជាក់ថា ការមិនទទួលស្គាល់ គ្មានស្ថិតក្រោមការគៀបសង្កត់ ពីអ្នកណាម្នាក់ឡើយ។

លោក មុត ចន្ថា ឲ្យដឹងទៀតថា ការបង្ហោះនៃសេចក្តីថ្លែងការណ៍នេះឡើងវិញ ក្នុងបំណងឆ្លើយតប និងប្រតិកម្មទៅនឹងការលើកឡើងរបស់មន្រ្តីបក្សមួយចំនួន ដែល មានចេតនាភ្ជាប់លោកកឹម សុខា ទៅនឹងការរៀបចំ និងការសម្រេចណាមួយដែលត្រូវបានធ្វើឡើងដោយអ្វីដែលគេហៅថាសន្និសីទពិភពលោក នៅថ្ងៃ១-២ ខែធ្នូ ឆ្នាំ២០១៨ ក៏ដូចជាសេចក្តីសម្រេច និងសកម្មភាពណាមួយដែលសម្រេច ដោយអង្គការចាត់តាំងដែលកើតចេញពីសន្និសីទនេះ៕

Facebook Comments

To Top