អន្តរជាតិ

ពួកតាលីបង់ បញ្ជូនក្រុមការងារ ទៅរុស្ស៊ី ក្រោយបរាជ័យ កិច្ចពិភាក្សា ជាមួយអាមេរិក

បរទេស៖ពួកតាលីបង់ តាមសេចក្តីរាយការណ៍ ទើបបានបញ្ជូនគណៈប្រតិភូមួយក្រុម ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីពិភាក្សាអំពីភាពអាចទៅរួច សម្រាប់ការដកកងទ័ពអាមេរិក ចេញពីប្រទេស អាហ្វហ្គានីស្ថាន បន្ទាប់ពីកិច្ចពិភាក្សាគ្នា ជាមួយសហរដ្ឋអាមេរិក បានបរាជ័យនៅក្នុងខែនេះ។

មេដឹកនាំជាន់ខ្ពស់ ពួកតាលីបង់មួយរូប បាននិយាយនៅប្រទេសកាតាថា “គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីផ្តល់ព័ត៌មានដល់ថ្នាក់ដឹកនាំនៃប្រទេសទាំងនេះ ស្តីពីកិច្ចពិភាក្សាសន្តិភាព និងការសម្រេចចិត្ត របស់លោកប្រធានាធិបតី ត្រាំ ដែលស្នើបិទដំណើរការសន្តិភាព ស្របពេលដែលភាគីទាំងពីរ បានដោះស្រាយបញ្ហា អូសបន្លាយទាំងអស់បាន ហើយជិតនឹងចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពមួយ”។

គួរបញ្ជាក់ថា ការបញ្ជូនគណៈប្រតិភូរបស់ពួកតាលីបង់ ទៅកាន់ប្រទេសរុស្ស៊ី ដែលកើតឡើងក្រោយប៉ុន្មានថ្ងៃ បន្ទាប់ពីប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលុបចោលជំនួប ដែលគ្រោងទុក ជាមួយថ្នាក់ដឹកនាំពួកតាលីបង់ នៅកន្លែងសម្រាកលំហែ Camp David នេះ គឺត្រូវបានធ្វើង ស្របពេលដែលក្រុមឧទ្ទាម ក្នុងប្រទេសអាហ្វហ្គានីស្ថាននេះ សម្លឹងជំរុញបង្កើនការគាំទ្រក្នុងតំបន់ ជាមួយនឹងគម្រោងធ្វើទស្សនកិច្ចប្រទេសចិន អ៊ីរ៉ង់ និងប្រទេសអាស៊ីកណ្ដាលនានា៕

ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top