អន្តរជាតិ

ថៃជាប្រទេស ដែលផ្តល់សេវា សុខាភិបាលល្អបំផុត នៅអាស៊ី

បរទេស៖ ប្រទេសថៃ ជាប្រទេសមានប្រព័ន្ធ ថែទាំសុខភាពល្អបំផុត នៅអាស៊ីអាគ្នេយ៍ ហើយថៃក៏ជាប់ចំណាត់ថ្នាក់ទី ៦ ក្នុងបញ្ជីពិភពលោកផងដែរ ហើយបន្ទាប់មក គឺប្រទេសសិង្ហបុរី (ទី ២៤) ម៉ាឡេស៊ី (ទី ៣៤) ហ្វីលីពីន (ទី ៣៨) និងឥណ្ឌូណេស៊ី (ទី ៥២) ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ បានឱ្យដឹងថា ជាមួយគ្នានោះដែរ ប្រទេសវៀតណាមក៏ស្ថិតនៅលំដាប់ទី ៦៦ ក្នុងចំណោម ៨៩ នៃសេដ្ឋកិច្ចនៅក្នុងបញ្ជីចំណាត់ថ្នាក់សុខភាពពិភពលោក ដែលស្ថិតនៅពីក្រោយបណ្តាប្រទេសអាស៊ានដទៃទៀត។ វៀតណាមទទួលបានពិន្ទុជាមធ្យម ៣៥.៨៥ ក្នុងចំនោម ១០០ នៅក្នុងសន្ទស្សន៍នៃការថែរក្សាសុខភាព ដែលត្រូវបានចេញផ្សាយ ដោយទស្សនាវដ្តីសហរដ្ឋអាមេរិក CEOWorld។

ចំណាត់ថ្នាក់នេះបានវាស់វែងប្រទេស និងដែនដីចំនួន ៨៩ ជុំវិញពិភពលោកលើរូបមន្ត៥ ផ្សេងគ្នាគឺហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាព សមត្ថភាពអ្នកជំនាញវេជ្ជសាស្ត្រ ការចំណាយ គុណភាពថ្នាំ និងការត្រៀមខ្លួនរបស់រដ្ឋាភិបាល។

ចំណែកកោះតៃវ៉ាន់ឈរនៅលើលំដាប់កំពូល ក្នុងបញ្ជី ហើយបន្ទាប់មកគឺកូរ៉េខាងត្បូង និងជប៉ុន។ ប្រទេសដែលជាប់ចំណាត់ថ្នាក់កំពូលទាំង ១០ គឺប្រទេសអូទ្រីស ដាណឺម៉ាក អេស្ប៉ាញ បារាំង បែលហ្ស៊ិក និងអូស្ត្រាលី។

ចំណែកប្រទេសដែលនៅបាតតារាង ផ្នែកសុខាភិបាលនេះ គឺមានប្រទេសបង់ក្លាដែស អ៊ីរ៉ាក់ អេហ្ស៊ីប ប៉ាគីស្ថាន និងប្រទេស វេណេស៊ុយអេឡា។

វិស័យថែទាំសុខភាពនៅប្រទេសវៀតណាម ប្រឈមនឹងបញ្ហាជាច្រើនដូចជាមន្ទីរពេទ្យដែលហួសសម័យ និងភាពចង្អៀតណែនរ៉ាំរ៉ៃ។

មន្ទីរពេទ្យនៅតាមទីក្រុងធំ ៗ ដូចជាទីក្រុងហូជីមិញ និងហាណូយជារឿយៗត្រូវដោះស្រាយជាមួយចំនួនអ្នកជំងឺយ៉ាងច្រើនមកពីបណ្តាខេត្តជនបទ ខណៈដែលអ្នករស់នៅទីប្រជុំជនមានលុយច្រើន ចេញទៅព្យាបាលក្រៅប្រទេស៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top