សន្តិសុខ និង សង្គម

វេចខ្ចប់ជាស្រេច បម្រុងចែកចាយ ត្រូវសមត្ថកិច្ចនំាចូលប៉ុស្តិ៍

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ធ្វើការឃាត់ខ្លួនពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន ដកហូតបាន ១៥ កញ្ចប់ តូច និង១កញ្ចប់ ធំល្មម។
ករណីនេះ បានកើត ឡើង កាលពីវេលាម៉ោង ៨និង ៣០នាទីយប់ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៩ ចំណុចសំណង់មិនរៀបរយ ភូមិស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហេង គីមឡាយ ហៅគ័ង្គ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ភូមិកណ្ដាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ដកហូតបានវត្ថុតាងមាន ក្រាមពណ៌សរថ្លា១៥ថង់តូចនិង១កញ្ចប់ថង់ធំល្មម , កូនកន្រ្តៃតូច១ , ជ័រសម្រាប់ចូកច្រកដាក់ថ្នាំញៀនលក់ និង ធ្វើតេសទឹកនោម ជនសង្ស័យមានឈ្មោះខាងលើ ជាលទ្ធផលវិជ្ជមាន។

ចំពោះជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការបន្តនិតិវិធីតាមផ្លូវច្បាប់៕

Facebook Comments

To Top