អន្តរជាតិ

ដំណឹងល្អ! វ៉ាក់សាំងជំងឺគ្រុនចាញ់ ដំបូងបង្អស់ ត្រូវបានចែកចាយ ជាផ្លូវការហើយ

បរទេស: BBC ទើបចេញផ្សាយនៅថ្ងៃសុក្រទី១៣ ខែកញ្ញានេះ បានឲ្យដឹងថាវ៉ាក់សាំងការពារជំងឺគ្រុនចាញ់ ដំបូងគេរបស់ពិភពលោកកំពុង ត្រូវបានដាក់លក់នៅផ្នែកខ្លះ នៃប្រទេសកេនយ៉ាប្រទេសហ្កាណា និងម៉ាឡាវីហើយគិតចាប់ពីព្រឹក ថ្ងៃសុក្រនេះ។

ប្រភពដដែលបានសរសេរទៀតថា វ៉ាក់សាំងទាំងនោះនឹងត្រូវបានផ្តល់បន្ថែមទៅក្នុងកាលវិភាគចាក់វ៉ាក់សាំងធម្មតាហើយកុមារសរុប្រមាណជាជាង ៣០០.០០០ នាក់ត្រូវបានរំពឹងថា នឹងទទួលវ៉ាក់សាំងនេះក្នុងរយៈពេល ៣ ឆ្នាំខាងមុខ។

រំលឹកដែរថា តួលេខដែលពិភពលោកទទួលបាន កាលពីពេលចុងក្រោយនេះជំងឺគ្រុនចាញ់ បានសម្លាប់មនុស្សជាង ៤០០.០០០ នាក់មកហើយនៅទូទាំងពិភពលោកក្នុងមួយឆ្នាំ ៗ ដែលក្នុងនោះភាគច្រើនជាកុមារ ៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top